ភ្នំពេញៈ ថ្មីៗនេះ បានលេចឮព័ត៌មាន ដ៏រសើបមួយ របស់តារាចម្រៀង សាច់ស រាងតូចច្រឡឹង កញ្ញា រតនៈ ពិសី និងគូស្នេហ៍ ដែលជាមន្ត្រីប៉ូលីសស័ក្ត ៤កន្លះ ថា គូស្នេហ៍ដែលធ្លាប់តែ មានភាពផ្អែមល្ហែម ជាមួយគ្នានេះ កំពុងតែជួបភាព រង្គោះរង្គើ បែកបាក់គ្នាហើយ ដោយសារតែភាព មិនចុះសម្រុង និងមិនយល់ចិត្តគ្នា ។

ជុំវិញបញ្ហានេះ តារាចម្រៀងសាច់ស និងជាថៅកែហាងម៉ាស្សាស្ទីម "សាគូរ៉ា" កញ្ញា រតនៈ ពិសី បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ ដោយទម្លាយពីចំណងស្នេហារបស់នាងថា នាងនិងគូសង្សារ ដែលជាមន្ត្រីប៉ូលីសស័ក្តិ៤កន្លះ ធ្វើការនៅក្នុងក្រសួងមហាផ្ទៃ បានដើរដល់ផ្លូវបំបែកហើយ ក្រោយពីចំណាយពេល មើលចិត្តថ្លើមគ្នាប្រមាណ ជាង១ឆ្នាំ ហើយមិនចុះសម្រុងគ្នា គឺមានតែមន្ទិលសង្ស័យ មិនទុកចិត្តគ្នាទៅវិញទៅមក ទើបធ្វើឲ្យស្នេហា ធ្លាប់ស្អិតល្មួតមួយនេះ ដើរដល់ផ្លូវបំបែក ដោយមិនអាចផ្សះផ្សារ គ្នាបានឡើយ ។

តារាចម្រៀង រាងតូចច្រឡឹង វ័យក្មេង រតនៈ ពិសី បានប្រាប់ឲ្យដឹងទៀតថា «បន្ទាប់ពីខ្ញុំ បានចំណាយពេល មើលចិត្តថ្លើមសិក្សាពីគាត់ (សង្សារឈ្មោះ គង់ ) អស់ពេលជាង ១ឆ្នាំមក ទើបខ្ញុំដឹងថា គាត់មានចំណុចខ្វះខាត ច្រើនណាស់ ដែលខ្ញុំមិនអាចទទួលយកបាន ។ គាត់ជាមនុស្សកុហកច្រើន ក្រឡិចក្រឡុច និយាយទៅខ្ញុំ តាមគាត់អត់ទាន់ទេ គាត់រៀនបានខ្ពស់មែន តែនិយាយមិនសូវពិតទេ ហេតុដូចនេះហើយ ទើបខ្ញុំសម្រេចចិត្ត សុំបែកគ្នាជាមួយគាត់តែម្តង ទៅកុំឲ្យខាតពេលវេលា បើស្នេហាមួយនេះ មិនអាចទៅរួចដដែល» ។

តារាស្រីវ័យជាង២០ឆ្នាំរូបនេះ បានប្រាប់ទៀតថា «អតីតគូស្នេហ៍ខ្ញុំ ជាបុរសពោះម៉ាយ មានកូន២ នាក់ទៅហើយ ។ខ្ញុំចាំបានថា កាលពីមុន គាត់ធ្លាប់មានភរិយាកូន តែដោយសារនៅមិនចុះសម្រុង ជាមួយភរិយា គាត់ក៏ចុះចោលផ្ទះ ហើយមកបង្កាត់ភ្លើងស្នេហ៍ជាមួយខ្ញុំ តែពេលថ្មីៗដែលខ្ញុំផ្តើមទំនាក់ទំនង ជាមួយគាត់ អតីតភរិយាគាត់ធ្លាប់បា្រប់ខ្ញុំថា បុរសម្នាក់នេះ មិនមែនជាមនុស្សល្អទេ ចរឹកយ៉ាប់ខ្លាំង ពេលនោះ ខ្ញុំមិនសូវជឿទេ ។ ប៉ុន្តែពេលទាក់ទងគាត់យូរៗទៅ ទើបដឹងការពិត ។ ទីបំផុតអ្វីគ្រប់យ៉ាង ដូចអតីតភរិយាគាត់និយាយមែន គាត់ជាមនុស្សដែលចូលចិត្ត និយាយកុហកច្រើន ខ្ញុំស្ទើរតែវិលក្បុងទៅហើយ»។

តារាស្រីដែលទើបតែប្រកាស បែកស្នេហ៍ ជាមួយមន្ត្រីប៉ូលីសស័ក្តិ៤កន្លះ ហើយក៏មានជំនាញខាងពេទ្យ (ដុកទ័រ) រូបនេះបានប្រាប់ទៀតថា ចំណែកហាងម៉ាស្សា និងស្ទីម “សាគូរ៉ា” ដែលជាហាង ភាគហ៊ុនរបស់ពួកនាង ជាមួយអតីតសង្សារ បើករកស៊ីរួមគ្នា គឺនាងបានប្រគល់ការគ្រប់គ្រង មើលថែទៅឲ្យបងស្រី របស់អតីតគូស្នេហ៍ ជាអ្នកមើលការខុសត្រូវជំនួស។ នាងបែរងាក ទៅពង្រឹងការងារសិល្បៈ ឲ្យកាន់តែរឹងមាំ និងកំពុងត្រៀមចាយទុន បើកហាងថ្មីមួយទៀត ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រោយពីនាងបានជួប រឿងស្នេហាបែកបាក់ មិនអាចផ្សះផ្សារ បាននេះរួចមក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល