០១) អ្នកអាចមានផ្ទៃពោះ បាននៅពេលរួមភេទជាលើកដំបូង

អ្នកប្រហែលជាធ្លាប់ឮហើយថា ក្មេងស្រីម្នាក់មិនអាចមានផ្ទៃពោះបានទេ នៅពេលរួមភេទជាលើកដំបូង។ ធាតុពិតគឺថា ប្រសិនក្មេង ប្រុសម្នាក់និងក្មេងស្រីម្នាក់រួមភេទជាមួយគ្នា ហើយមិនបានប្រើវិធីពន្យាកំណើត ក្មេងស្រីនោះអាចនឹងមានផ្ទៃពោះបាន ទោះបីជា ក្មេងស្រី នោះទើបតែរួមភេទជាលើកដំបូង ឬច្រើនដងហើយក៏ដោយ។ ក្មេងប្រុសម្នាក់អាចធ្វើឲ្យក្មេងស្រីម្នាក់នោះ មានផ្ទៃពោះបាន នៅពេលពួកគេរួមភេទជាលើកដំបូង។ ប្រសិនបើអ្នកគឺជាមនុស្សស្រី ហើយធ្វើការរួមភេទ អ្នកអាចនឹងមានផ្ទៃពោះបានកាន់តែឆាប់ នៅពេលដែលអ្នកចាប់ផ្តើមផ្ទុះ បែកអូវុល (មេជីវិតញី)។ ការប្រើប្រាស់វិធីពន្យាកំណើតអាចការពារ ការមានផ្ទៃពោះបាន។ការប្រើស្រោម អនាម័យក៏ជួយការពារ និងប្រឆាំងនឹងជំងឺឆ្លង តាមការរួមភេទបានដែរ។ មុនពេលអ្នករួមភេទ ចូរនិយាយជាមួយដៃគូររបស់អ្នកអំពី ការពន្យាកំណើត និងត្រូវអោយប្រាកដថា អ្នកបានប្រើវិធីសាស្ត្រពន្យាកំណើតខ្លះៗហើយ។

០២) អ្នកអាចមានផ្ទៃពោះបាន ប្រសិនបើក្មេងប្រុសដកលឹង្គចេញមុនពេលបាញ់ទឹកកាម

មានជំនឿមិនត្រឹមត្រូវមួយ ដែលក្មេងស្រីមិនអាចមានផ្ទៃពោះបានទេ ប្រសិនបើក្មេងប្រុសដកលឹង្គចេញមុនពេលបាញ់ទឹកកាម។ធាតុពិត គឺថា ការដកលឹង្គចេញពីទ្វារមាស មុនពេលបាញ់ទឹកកាម នឹងមិនអាចបញ្ឈប់កុំ ឲ្យក្មេងស្រីនោះមានផ្ទៃពោះបានទេ។ មុនពេលក្មេង ប្រុសបាញ់ ទឹកកាម មានមេជីវិតឈ្មោលក្នុងសភាពត្រៀមក្លាយទៅជាទឹកកាម លេចចេញនៅពេល ក្មេងប្រុសនោះសម្រើប។ ក្មេងស្រី ម្នាក់មានផ្ទៃពោះបានត្រូវការតែមេជីវិតឈ្មោលតែមួយប៉ុណ្ណោះ។ ទឹកកាមត្រៀមចេញ អាចផ្ទុកទៅដោយជំងឺឆ្លង តាមការរួមភេទ បានដែរ ដូច្នេះការដកលឹង្គ ចេញមុនពេលបាញ់ទឹកកាម នឹងមិនអាចបង្ការអ្នកមិន ឲ្យឆ្លងជំងឺនេះបានទេ។ ប្រសិនបើខាងប្រុសនិយាយ ថារូបគេនឹងដកលិង្គចេញមុនពេលគេចេញ ទឹកកាម ចូរមិនត្រូវជឿជាក់លើរូបគេឡើយ។ គ្មាននរណាអាចបញ្ឈប់ខ្លួនឯងពីការលេច មេជីវិតឈ្មោលមុនពេលបាញ់ ទឹកកាមនោះទេ។ ចូរតែងតែប្រើស្រោមអនាម័យជាប់រហូតដើម្បីការពារខ្លួនអ្នកពីជំងឺ ឆ្លងតាមការរួមភេទ ហើយក៏ត្រូវតែប្រើវិធីពន្យាកំណើតផ្សេងៗទៀតដើម្បីបង្ការនូវការ មានផ្ទៃពោះដោយមិនប្រាថ្នា។

០៣) អ្នកអាចមានផ្ទៃពោះបាន ប្រសិនបើអ្នករួមភេទក្នុងពេលកំពុងមករដូវ

មានជំនឿមិនត្រឹមត្រូវមួយ ដែលក្មេងស្រីមិនអាចមានផ្ទៃពោះបានប្រសិន បើរូបនាងរួមភេទក្នុងពេលកំពុងមករដូវ។ ធាតុពិតគឺថានាង អាចមានផ្ទៃពោះបានគ្រប់ពេលប្រសិនបើនាងរួមភេទដោយមិនប្រើវិធី ពន្យាកំណើត។ មេជីវិតឈ្មោលអាចមានជីវិតរស់រហូតដល់ច្រើន ថ្ងៃបន្ទាប់ពី រួមភេទរួច ដូច្នេះទោះបីជាអ្នករួមភេទក្នុងពេលកំពុង មករដូវយ៉ាងណាក៏ដោយ ក៏មេជីវិតឈ្មោលអាចរស់នៅបានគ្រប់គ្រាន់ ដើម្បីធ្វើអោយខាងស្រីមាន ផ្ទៃពោះបានដដែល។

០៤) អ្នកអាចមានផ្ទៃពោះបាន ប្រសិនបើអ្នករួមភេទដោយឈរ អង្គុយ ឬក្បាច់រួមភេទណាក៏ដោយ

អ្នកប្រហែលជាធ្លាប់ឮនូវជំនឿមិនត្រឹមត្រូវមួយ ដែលថាមនុស្សស្រី មិនអាចមានផ្ទៃពោះបានទេ ប្រសិនបើនាងរួមភេទដោយឈរ អង្គុយ ឬរួមភេទដោយអុករលាក់ៗ។ ការពិតគឺថា គ្មានក្បាច់រួមភេទណាមួយ ដែលមានសុវត្ថិភាពទេប្រសិនបើអ្នកកំពុងតែ រួមភេទមិនបាន ប្រើស្រោមអនាម័យ ឬវិធីពន្យាកំណើត។ វាក៏គ្មានកន្លែងរួមភេទណា ដែលមានសុវត្ថិភាពដែរក្នុងនោះរួមភេទ បន្ទប់ទឹកឬកំពុងងូតទឹក ផ្កាឈូក។ ការមានផ្ទៃពោះអាចកើតឡើងបានគ្រប់ពេលទាំងអស់ មិនថាក្បាច់រួមភេទ និងកន្លែងរួមភេទណាក៏ដោយ។ ព្រោះរឿងរ៉ាវ ទាំងនោះគឺមេជីវិតឈ្មោល ជួបជាមួយនឹងមេជីវិតញីបាន។

០៥) អ្នកមិនអាចមានផ្ទៃពោះទេនៅពេលរួមភេទតាមមាត់

អ្នកប្រហែលជាធ្លាប់ឮថាអ្នកអាចមានផ្ទៃពោះបាននៅពេលរួមភេទតាមមាត់។ ការពិតគឺថា ក្មេងស្រីមិនអាចមានផ្ទៃពោះ បានទេតាម រយៈការរួមភេទបែបនេះ ទោះបីជាអ្នកលេបមេជីវិតឈ្មោលនោះក៏ដោយ។ ប៉ុន្តែអ្នកអាចឆ្លងជំងឺតាមការរួមភេទ បានពីការរួមភេទ តាមមាត់ ដូចជាជំងឺប្រមេះទឹកបាយ ជំងឺ Chlamydia និងជំងឺប៉េស។ ការពាក់ស្រោមអនាម័យលើលឹង្គច្រើន តែមានសុវត្ថិភាពជាង នៅពេលរួមភេទតាមមាត់។

០៦) អ្នកមិនអាចប្រើស្បោង ថង់ផ្លាស្ទិច ឬអ្វីផ្សេងមកជំនួសស្រោមអនាម័យបានទេ

ព្រោះវាគ្មានប្រយោជន៍ឡើយ មានជំនឿមិន ត្រឹមត្រូវមួយ ដែលអ្នកអាចប្រើស្បោង ឬកញ្ចប់អ្វីមួយមកជំនួសស្រោមអនាម័យបាន។ ការពិតគឺថា អ្នកមិនអាចប្រើវាបានទេក្នុងពេល រួមភេទ។ មានតែស្រោមអនាម័យតែមួយគត់ ទើបអាចការពារកុំអោយកើតជំងឺ ឆ្លងតាមការ រួមភេទបាន។

០៧) ពងស្វាសរបស់ក្មេងប្រុសនឹងមិនផ្ទុះបែកទេប្រសិនបើគេមិនបានរួមភេទ

អ្នកប្រហែលជាធ្លាប់ឮពីជំនឿមិនត្រឹមត្រូវមួយ ដែលថាប្រសិនបើ ក្មេងប្រុសម្នាក់មិនរួមភេទ ពងស្វាសរបស់គេនឹងផ្ទុះបែក។តាមការពិត គឺថា ការដែលមិនបានរួមភេទ គឺមិនបង្កគ្រោះថ្នាក់ដល់ក្មេងប្រុស ឬក្មេងស្រីទេ ហើយពងស្វាសរបស់ក្មេងប្រុសក៏នឹងមិនផ្ទុះបែកដែរ។ ប្រសិនបើ ពួកគេមិនបានបញ្ចេញទឹកកាមដែលមានមេជីវិតឈ្មោលនោះទេមេជីវិតនោះនឹងត្រូវបានស្រូបចូលទៅក្នុងរាង្គកាយរបស់ ពួកគេវិញ។ ការបាញ់ទឹកកាមអាចកើតឡើងបានប្រសិនបើពួកគេរួមភេទដោយដៃ (Masturbate) ឬដេកយល់សប្តិឃើញរួមភេទ។

៨) ស្រោមអនាម័យមិនអាចយកទៅលាងសំអាត និងប្រើម្តងទៀតបានទេ

មិនត្រូវជឿ លើនរណាដែលនិយាយថាអ្នកអាចលាងសំអាត ស្រោមអនាម័យ ហើយប្រើវាម្តងទៀតបាននោះទេ។ ការពិតគឺថា អ្នកមិនអាចប្រើស្រោមអនាម័យលើសពីម្តងបានទេទោះបីជាអ្នកលាង វាស្អាតហើយក៏ដោយ។ ប្រសិនបើអ្នកបានប្រើស្រោមអនាម័យមួយហើយចូរបោះវាចោលទៅហើយប្រើរបស់ថ្មីវិញប្រសិនបើអ្នក ត្រូវការរួមភេទម្តងទៀត។ នេះគឺជារឿងពិតសម្រាប់ស្រោមអនាម័យទាំងបុរស និងស្ត្រី។ ស្រោមអនាម័យត្រូវតែផ្លាស់ប្តូរបន្ទាប់ពី រួមភេទបាន ៣០នាទី ព្រោះការកកិតអាចធ្វើអោយគុណភាពរបស់ស្រោមចុះខ្សោយ និងងាយរហែក។

០៩, អ្នកអាចមានផ្ទៃពោះ បានប្រសិនបើអ្នករួមភេទតែម្តងគត់

អ្នក ប្រហែលជាធ្លាប់លឺគេនិយាយថា អ្នកគួរតែរួមភេទអោយបានច្រើនដងទើបមានផ្ទៃពោះបាន។ រឿងនេះការគឺថាអ្នកអាចមានផ្ទៃពោះ បានប្រសិនបើអ្នករួមភេទតែម្តង។ រឿងទាំងអស់នេះគឺដោយសារតែមេជីវិតឈ្មោលមួយជួបនឹងមេជីវិតញីបាន។ ដើម្បីជៀសវាងការមាន ផ្ទៃពោះ ចូរប្រើវិធីពន្យាកំណើតគ្រប់ពេល និងប្រើស្រោមអនាម័យដើម្បីការពារពីជំងឺឆ្លងតាមការរួមភេទ។

១០, អ្នកមិនមែនតែងតែមានរោគសញ្ញារហូតទេប្រសិនបើអ្នកមានជំងឺឆ្លងតាមការរួមភេទ

អ្នក ប្រហែលជាធ្លាប់លឺពីជំនឿមិនត្រឹមត្រូវមួយដែលនិយាយថា អ្នកតែងតែដឹងខ្លួនប្រសិនបើអ្នកមានជំងឺឆ្លងតាមការរួមភេទព្រោះវា ធ្វើអោយអ្នកឈឺចាប់នៅពេលបទជើងតូច ឬសម្គាល់ឃើញហូរទឹករំអិល មានក្លិនមិនធម្មតា ឬឈឺចាប់។ នេះគឺជារឿងមិនត្រឹមត្រូវទេ។

មនុស្សជាច្រើនមិនដែលសម្គាល់ឃើញរោគសញ្ញានៃជំងឺទេ ដូច្នេះអ្នកនឹងមិនដែលដឹងទេប្រសិនបើអ្នកឆ្លងជំងឺហើយនោះ។អ្នកមិនអាច ប្រាប់បានតាមរយៈមើលឃើញនរណាម្នាក់ដែលពួកគេមានជំងឺ ឆ្លងតាមការរួមភេទទេ។ ប្រសិនបើអ្នកបារម្ភថា អ្នកឆ្លងជំងឺពីការរួមភេទ មែនចូរទៅពិគ្រោះជាមួយគ្រូពេទ្យ ឬគ្លីនិកសុខភាពផ្លូវភេទតាមតំបន់។ ចូរធ្វើការពិនិត្យនិងធ្វើតេស្តរកមើលជំងឺឆ្លង តាមការរួមភេទទៅ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី