ក្រុមអ្នកវិទ្យាសាស្រ្ដ បានជីកដីរកឃើញគំនរត្បូងយ៉ាងភ្លឺចិញ្ចាច ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ក្រុមអ្នកវិទ្យាសាស្រ្ដ បានគណនាឃើញថា មានត្បូងត្បូងពេជ្រប្រមាណ ១០០០ ពាន់លានតោន កប់នៅក្នុងបាតដី នៅក្នុងទ្វីបនានា។

ត្បូងពេជ្រដ៏ច្រើនមហាសាលនេះ កប់នៅក្នុងដីទៅក្រោមជម្រៅ ១៦០.៩៣៤ គីឡូម៉ែត្រ ជ្រៅជាងសមត្ថភាព ដែលធ្លាប់ខួងដល់ទៅទៀត នេះបើយោងតាម ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន MIT។

បាតក្រោមដី គឺជាផ្នែកមួយយ៉ាងមានវ័យចំណាស់នៃថ្មស្ថិតនៅក្រោមរចនាសម្ព័ន្ធស្រទាប់ផែនដី ដែលមានទ្រង់ទ្រាយដូចភ្នំក្រឡាប់ផ្ងាឡើងលើ។ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការប៉ាន់ប្រមាណថា បាតដីនោះ អាចមានត្បូងពេជ្រពី ១-២ ភាគរយ ដែលមានន័យថា ត្បូងពេជ្រទម្ងន់ ១០០០ ពាន់លានតោន បានកប់នៅទីនោះ។

មានន័យថា ត្បូងពេជ្រ ១ តោន មាន ៥០,០០០,០០០ ការ៉ាត់ ដែលមានតម្លៃ ៣,០០០ ផោនក្នុងមួយការ៉ាត់ ដោយគណនាសរុប ឃើញ ១៥០,000,000,000,000,000,000,000,000 ផោន។

លោក Ulrich Faul អ្នកវិទ្យាសាស្រ្ដស្រាវជ្រាវ មកពីវិទ្យាស្ថាន MIT បាននិយាយថា យើងមិនអាចទៅដល់ត្បូងពេជ្រទាំងនោះទេ ប៉ុន្ដែពេជ្រនៅតែមាននៅទីនោះ ច្រើនជាងយើងធ្លាប់គិតពីមុនទៅទៀត។

ក្រុមអ្នកស្រាវជ្រាវ បានធ្វើសន្និដ្ឋានថា វាមានពេជ្រនៅទៅនោះ ដោយសារតែទិន្នន័យមិនធម្មតា នៅក្នុងដី ជាកន្លែងដែលរលកសម្លេង កាន់តែលឺញាប់ទៅៗ។ លោក Faul និងសហការីរបស់គាត់ បានគណនាឃើញថា ទិន្នន័យមិនធម្មតានេះ អាចមានត្បូងពេជ្រ ១- ២ ភាគរយ នៅក្នុងស្រទាប់បាតដី ៕

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ metro.co.uk