CamNews

ក្តៅៗ ៖ កាត់ជើងស្ដ្រីម្នាក់ យកទៅបោះចោល ក្នុងធុងសំរាម មន្ទីរពេទ្យលោកសង្ឃ បង្កឱ្យ ភ្ញាក់ផ្អើល សង្ស័យ

-ប្រជាពលរដ្ឋ រិះគន់ថ្នាក់ដឹកនាំមន្ទីរ ពេទ្យលោកសង្ឃថា មិនបានគិតគូរបញ្ហានេះ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយនៅ មន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោក សង្ឃ ក្នុងទឹកដីខណ្ឌទួលគោក ដោយសារតែ ប្រជាពលរដ្ឋ និងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ មួយនេះ បានប្រទះឃើញជើងមនុស្សមួយ កំណាត់ ត្រូវបានគេយកទៅបោះចោលក្នុង ធុងសំរាម ដែលដំបូងឡើយនាំឱ្យមានការ សង្ស័យថា ជាអំពើឃាតកម្ម ។

ក្រោយពីមានការភ្ញាក់ផ្អើលនៅវេលា ម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៤នេះ គេសង្កេតឃើញកម្លាំងនគរបាល មូលដ្ឋានប៉ុស្ដិ៍ទឹកល្អក់ទី២ និងគ្រូពេទ្យចុះ ទៅពិនិត្យមើល ទើបបញ្ជាក់ការពិតថា ជា ជើងរបស់អ្នកជំងឺម្នាក់ ត្រូវបានក្រុមគ្រូពេទ្យ កាត់ចោល ដោយសារតែមានស្នាមដំប៉ៅមក ពីជំងឺទឹកនោមផ្អែម ហើយព្យាបាលមិនជា ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ស្ដ្រីរងគ្រោះ ឈ្មោះឡេង ទូច អាយុ៧២ឆ្នាំ មានស្រុក កំណើតនៅខេត្ដកណ្ដាល មានជំងឺទឹកនោម ផ្អែម ហើយកើតដំបៅនៅជីងខាងឆ្វេងដែល តម្រូវឱ្យក្រុមគ្រូពេទ្យធ្វើការវះកាត់រហូត ដល់កាត់ចោល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៤ ។

ក្រោយពីកាត់ជើងរួចហើយ កូនរបស់ ជនរងគ្រោះ បានយកជើងម្ដាយរបស់ខ្លួន ទៅ ដាក់ចោលក្នុងធុងសំរាម ដោយពុំមាន ការរុំបិទជិតនោះទេ ដូច្នេះទើបធ្វើឱ្យមាន ការភ្ញាក់ផ្អើល នៅពេលប្រទះឃើញជើង មនុស្សនាំឱ្យសង្ស័យថា ជាអំពើឃាតកម្ម ។

ជាមួយគ្នានេះ ទាំងសមត្ថកិច្ចអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលទៅមើលជំងឺនៅក្នុង មន្ទីរពេទ្យលោកសង្ឃ បានរិះគន់ក្រុមគ្រូ ពេទ្យនិងអ្នកទទួលខុសត្រូវថា មិនយកចិត្ដ ទុកដាក់ទៅលើការបោះចោលជើងដែលត្រូវ កាត់ចេញពីជនរងគ្រោះ ពោលគួរយកទៅ កប់ចោល ផ្ទុយទៅវិញ បែរជាទុកឱ្យកូន របស់អ្នកជំងឺយកទៅបោះចោលដោយខ្លួនឯង យ៉ាងដូច្នេះឡើយ ។

ប្រជាពលរដ្ឋសង្ឃថា ថ្នាក់ដឹកនាំមន្ទីរ ពេទ្យ នឹងមិនធ្វើរឿងបែបនេះកើតឡើង ទៀតឡើយនៅពេលលើកក្រោយពីព្រោះ ការប្រទះឃើញជើងមនុស្សបែបនេះ ពិតជា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយម្នាក់ៗ គិតតែផ្ដោតទៅលើឃាតកម្មប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ ដោយមានការចុះសួរ នាំពីសមត្ថកិច្ចនិងអាជ្ញាធរក្រុមគ្រូពេទ្យបាន យកជើងរបស់ស្ដ្រីរងគ្រោះទុកដាក់វិញហើយ ចៀសវាងនាំឱ្យមានការភ្ញាក់ផ្អើល ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល