The Mortal Instruments : City of Bones គឺជាខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី ៥
ខែកញ្ញា ឆ្នាំ២០១៣។ ខ្សែភាពយន្តនេះ ជាវណ្ណកម្មបែបបប្រយុទ្ធ ប្រកបដោយឈុតឆាកស្នេ-
ហា ផ្អែមល្អែម មន្តអាគមន៍ វេទមន្តរបស់ពិភព Shahowhunter និងពិភពបិសាច ដែលលាក់
កំបាំងនៅក្រោយពិភពរបស់មនុស្សលោកធម្មតា។ ខ្សែភាពយន្តនេះ ត្រូវបានដកស្រង់ចេញ
ពីប្រលោមលោកដ៏ល្បី ឈ្មោះថា The Mortal Instruments ដែលនិពន្ធដោយអ្នកនិពន្ធល្បី ខា
សិនត្រា ឃ្លែរ (Cassandra Clare)។

គ្រាន់តែលឺថារឿងនេះ មានវេទមន្តពិភព Shadowhunter និងពិភពបិសាចនោះ វាបានទាញយក
ចំណាប់អារម្មណ៍ របស់ទស្សនិកជន បានបាត់ទៅហើយ ។ Shadowhunter ត្រូវបានអ្នកដឹកនាំ
រឿងនិងអ្នកនិពន្ធប្រាប់ថា វាជាចំណុចមួយពិសេសជាងគេ នៅក្នុងរឿង The Mortal Instruments ។
ទស្សនិកជនពិតជាឆ្ងល់ហើយមែនទេ? ថាតើអ្វីជា Shadowhunter ហើយហេតុអីបានវាជាចំណុច
ពិសេសនៃរឿង ?

Shadowhunter គឺពិតជាចំណុចពិសេសនៅក្នុងរឿងមែន ព្រោះពួកគេជាមនុស្សពាក់កណ្តាល និង
ពាក់កណ្តាលទៀតជាទេវតា ដែលមានវេទមន្តខ្លាំងអស្ចារ្យ ។ ពួកគេជាអ្នកការពារពិភពមនុស្ស
អោយមានសន្តិភាព ខណៈពេលដែលមានការយាយី ពីពួកបិសាច ដែលលាក់កំបាំងខ្លួន ក្នុងពិភព
មនុស្ស ។ ហើយអ្វីដែលទស្សនិក ត្រូវតែតាមដាន ខានមិនបាននោះ គឺតួស្រីឈ្មោះថា Clary Fray
ដែលត្រូវបានពួកបិសាចចាប់ខ្លួននាង ហើយរំលាយការចងចាំរបស់នាងចោល ។ ទស្សនា Trailer
ខាងក្រោមនេះ ដើម្បីមើលឈុតឆាកខ្លះៗ នៅក្នុងរឿងហើយបើចង់អស់ចំងល់ ទស្សនិកជនក៏អាច
ទៅទស្សនាបានដែរ ព្រោះរឿងនេះបានដាក់បញ្ចាំង នៅកម្ពុជាហើយ ៕

<object width="470" height="370" data="http://www.youtube.com/v/GyNi7kNJBo4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/GyNi7kNJBo4&rel=1" /></object>

ដោយ ៖ លីលី
ប្រភព ៖ tmi facebook, westec