(ភ្នំពេញ)៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសម្តែងស្រីរូបស្រស់ និយមតែងខ្លួនសិចស៊ី បញ្ចេញសម្រស់ធ្វើឲ្យប្រុសៗជ្រួលជ្រើម ប្រាថ្នារចង់ក្រសោបថ្នមកាយា កញ្ញា ដេន នី ថ្មីៗនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុក ដោយហេតុថា នៅក្នុងដៃរបស់នាង គឺមានកាន់បង្ហាញសុទ្ធតែលុយទាំងដុំៗ ខុសប្លែកពីរាល់លើក ដែលនាងតែងបង្អួតភាពសិចស៊ី ជាមួយការប្រើសប្រាស់សម្ភារៈ និយមមានតម្លៃថ្លៃៗនោះ។

សរសេរភ្ជាប់មក ជាមួយរូបភាពនេះដែរ តារាស្រីចង្កាស្រួច កញ្ញា ដេននី ខ្វាន់ បានប្រើប្រយោគប្រៀបធៀប នៃអត្ថប្រយោន៍ពេលមានលុយ និងអត់លុយថា« ស្លាប់ទៅយកលុយ ទៅមិនបាន តែបើគ្មានលុយមានអារម្មណ៍ដូចមនុស្សស្លាប់។ លុយទិញស្នេហាមិនបាន តែស្នេហាអាចនឹងបាត់បង់ពេលដែលគ្មានលុយ។ លុយមិនអាចទិញការដេកលក់បាន តែបើគ្មានលុយប្រហែលជាដេកមិនលក់ »។

តារាស្រីដែលទើបក្រសោប បានតំណែងតួកឯកលើកដំបូង កញ្ញា ដេននី បាននិយាយទៀតថា លុយមិនអាចទិញសុខភាពល្អបាន តែដើម្បីសុខភាពឲ្យល្អក៏ត្រូវប្រើលុយ។ លុយមិនអាចទិញការឆ្លាតបាន តែចំណេះដឹងនឹងបរិញ្ញាបត្រ ដែលបានមក គឺត្រូវប្រើលុយ។ មនុស្សល្ងង់មើលទៅដូចឆ្លាត ពេលដែលមានលុយ តែមនុស្សឆ្លាតមើលទៅដូចល្ងង់ ពេលគ្មានលុយ។ លុយមិនអាចទិញគ្រប់យ៉ាង តែរបស់គ្រប់យ៉ាង គឺត្រូវការលុយ។ រឿងលុយវាជារឿងតូចតាច តែបើគ្មានលុយទើប វាជារឿងធំ មានលុយមិនប្រាកដថា មានសុភមង្គល ដូច្នេះបើយើងមានលុយហើយ គួរធ្វើបុណ្យដាក់ទានឲ្យបានច្រើន..។

បន្ថែមលើនេះតារាស្រីកញ្ញា ដេន នី បានប្រាប់ ទំព័រកំសាន្ត តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះថា «សម្រាប់លុយនៅក្នុងដៃ នាងកាន់នេះ គឺមានចំនួនច្រើនរហូតដល់៤ម៉ឺនដុល្លារឯណោះ។ ប្រាក់៤ម៉ឺនដុល្លារពិតជាច្រើនមែន ប៉ុន្តែវាក៏មិនបាន នៅក្នុងដៃរបស់នាងរហូតដែរ គឺនឹងត្រូវយកទៅចំណាយលើកការប្រើប្រាស់ទិញសម្ភារៈ និងរបស់របផ្សេងៗ ព្រោះក្រុមគ្រួសារនាង ជាអាជីពវករនៅខេត្តព្រះវិហារ »។

នៅពេលសួរថាតើ ដេននី អត់ខ្លាច ឬបារម្ភចំពោះសុវត្ថភាពផ្ទាល់ខ្លួនទេ បានហ៊ានបង្ហោះរូបកាន់ដុំដុល្លារ ជាសាធារណៈដូច្នេះ? ជាចម្លើយកញ្ញា ដេននី បានប្រាប់មកវិញថា «អត់អីផង ព្រោះលុយនេះមិនត្រូវបានដាក់តាមខ្លួន ឬនៅក្នុងដៃនាងរហូតផង តែបន្តិចទៀត ត្រូវចំណាយទិញអីវ៉ានអស់ទៅវិញហើយ »។ ដេននី បានបន្ថែមថា «សម្រាប់លុយគ្រាន់តែជារបស់ក្រៅខ្លួន តែគ្មានមនុស្សណាម្នាក់ ដែលមិនត្រូវការលុយនោះទេ ប៉ុន្តែនៅពេលយើងមានវាហើយ គួរតែប្រើប្រាស់វា ឲ្យមានប្រយោជន៍»។

ជាមួយគ្នានឹងការលើកឡើងដូច្នេះ កញ្ញា ដេន នី ក៏បានបង្ហើបប្រាប់ពីគម្រោង ត្រៀមនាំយកអំណោយជាសំម្ភារៈមានអង្ករ មី ទឹកត្រី និងទឹកស៊ីអៀវមួយចំនួន ដើម្បីទៅចែកជួនក្រុមគ្រួសារអ្នកទីទ័លក្រ និងចាស់ជរាគ្មានទីពឹង នៅខេត្តធំពង់ធំ ចំនួន២០គ្រួសារ អំឡុងសប្តាហ៍នេះផងដែរ។ ចំណែកលុយដែលចំណាយទាំងប៉ុន្មាន គឺជាលុយផ្ទាល់ខ្លួនរបស់នាងនិងក្រុមគ្រួសារ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី