ភ្នំពេញ៖ ក្រោយពីសមត្ថកិច្ច និងប្រជាពលរដ្ឋវៀតណាម បានប្រើអំពើហិង្សាវាយដំលើអ្នកតំណាងរាស្រ្តគណ បក្សសង្រ្គោះជាតិ (CNRP) និងពលរដ្ឋខ្មែរ ក្នុងគ្រាពួកគាត់ទៅពិនិត្យបង្គោលព្រំដែននៅខេត្តស្វាយរៀង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងថា នឹងយកករណីនេះ ទៅប្តឹងលើឆាកអន្តរជាតិ ដើម្បីជួយរក យុត្តិធម៌។

លោក រៀល ខេមិន្ទ្រ តំណាងរាស្រ្ត CNRP រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៥ បាននាំគ្នាទៅពិនិត្យបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា ត្រង់ចំណុចបង្គោលព្រំដែនលេខ២០៣ ក្នុងភូមិ ធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ហើយបានឈានដល់ការប៉ះទង្គិចរងការវាយតប់យ៉ាងខ្លាំងពីសមត្ថកិច្ច និងប្រជា ពលរដ្ឋវៀតណាម បណ្តាលឲ្យព្រះសង្ឃ អ្នកតំណាងរាស្រ្ត និងប្រជាពលរដ្ឋប្រមាណជា ១០នាក់ បានរងរបួស ធ្ងន់ស្រាល។

លោក សម រង្ស៊ី បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៩ មិថុនា ថា «យើងគិតគូរប្តឹងទៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិសូមធ្វើយ៉ាងណាកុំឲ្យមានអំពើហិង្សាមកលើប្រជា ពលរដ្ឋខ្មែរ ដែលអត់មានកំហុសអីទាល់តែសោះ គ្រាន់តែទៅការពារបូរណភាពទឹកកម្ពុជា ទៅលើកទឹកចិត្តជន រងគ្រោះតាមព្រំដែន។ ឃើញថា ប្រទេសជិតខាងគេមានឆន្ទៈវាតទីយ៉ាងខ្លាំង ហើយយើងចង់ឲ្យអាជ្ញាធរនៅប្រ ទេសកម្ពុជាយើង ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ រួមកម្លាំងគ្នា ដើម្បីទប់ទល់កុំឲ្យបរទេសមើលងាយខ្មែរ កុំឲ្យបរ ទេសធ្វើបាបខ្មែរ ហើយមកលេបត្របាក់ដីធ្លី របស់ប្រជាពលរដ្ឋខ្មែរនៅព្រំដែន»។

លោក សម រង្ស៊ី បានថ្លែងបន្តថា លោកថ្កោលទោសជាខ្លាំងចំពោះអំពើហិង្សាដែលវៀតណាម បានប្រព្រឹត្តមក លើពលរដ្ឋ និង តំណាងរាស្រ្តខ្មែរ ដោយគ្រាន់តែពួកគេទៅមើលកន្លែងបោះបង្គោលព្រំដែន គួរឲ្យសង្ស័យតែ ប៉ុណ្ណោះ។

លោកបន្តថា ក្រុមតំណាងរាស្រ្ត CNRP នៅតែបន្តសកម្មភាពចុះទៅពិនិត្យបង្គោលព្រំដែនបន្តទៀត បើទោះបីជា មានការរារាំងពីសំណាក់ភាគីវៀតណាមក៏ដោយ ព្រោះធ្វើឡើង ដើម្បីជួយពលរដ្ឋខ្មែររងគ្រោះ ដែលអាជ្ញាធរវៀត ណាមរំលោភចូលដីស្រែរបស់ពួកគាត់ នៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម។

សកម្មភាពរបស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទៅពិនិត្យមើលបង្គោលព្រំដែននៅខេត្តស្វាយរៀង ហើយបង្កឲ្យមានអំពើហិង្សា បានធ្វើឲ្យភាគីកម្ពុជារងរបួស ១០នាក់ និងវៀតណាមរបួស ៨នាក់ ក្នុងនោះប្រជា ពលរដ្ឋខ្មែរ និងក្រុមអង្គការសង្គមស៊ីវិលមិនពេញចិត្តជាខ្លាំង ហើយក៏បានធ្វើការថ្កោលទោសផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល