បាងកកប៉ុស្តិ៍៖ មេដឹកនាំគណបក្ស ប្រជាធិបតេយ្យ ដែលជាបក្សប្រឆំាង គឺលោក អាប់ពីស៊ីត
វាចាជីវ៉ា នៅថ្ងៃ អង្គារនេះ បានវាយ ប្រហារខ្លំាងៗ មកលើនាយករដ្ឋមន្រ្តី ថៃលោកស្រី យីង
ឡាក់ ស៊ីណាវ៉ាត់ ដោយលោកបាន ប្រកាសថា លោកស្រី ជាមេខ្លោង ក្នុងការប្រព្រឹត្ត អំពើ
ពុករលួយ។

យោងតាមគេហទំព័រ ឌឹណេសិន ចេញផ្សាយនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ថា អំឡុង
ពេលកិច្ចប្រជុំ ថ្ងៃដំបូង នៃកិច្ចពិភាក្សារិះគន់ ប្រឆំាងលោកស្រី យីងឡាក់ និងរដ្ឋមន្រ្តីក្រសួង
មហាផ្ទៃលោក ឆារូពុង រួងស៊ូវ៉ាន់ មេដឹកនាំបក្សប្រឆំាង លោក អាប់ភីស៊ីត បានចោទប្រកាន់ថា
គ្រប់ជំហានទំាងអស់ នៃការប្រព្រឹត្ត អំពើពុករលួយ គឺនៅជុំវិញលោកស្រី យីងឡាក់។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះដែរ លោកថា លោកស្រី យីងឡាក់ ក៏បានអនុគ្រោះចំពោះការ
ប្រព្រឹត្ត អំពើពុករលួយ តំាងពីលើដល់ក្រោម ដោយទង្វើលាក់លៀម។ លោកបន្ថែមថា រដ្ឋាភិ
បាលលោកស្រី យីងឡាក់ បានឈ្នះឆ្នោតមែន ប៉ុន្តែការឈ្នះនេះ ក៏បាននាំមកនូវទុក្ខលំបាកយ៉ាង
ច្រើនផងដែរ សម្រាប់ប្រជាជន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល