Migoal TransMaker គឺជាឧបករណ៍មួយ ដែលអាចជួយផ្លាស់ប្តូរ ស្មាតហ្វូន Galaxy S III ឬក៏ S4
ឲ្យក្លាយទៅជា Tablet មួយ ឬជា Laptop មួយគ្រឿងបានយ៉ាងងាយស្រួល។ គំនិតច្នៃប្រឌិតនេះ
មិនមែនជាគំនិតថ្មីអ្វីនោះទេ ព្រោះអ្នកប្រើប្រាស់មួយចំនួន ធ្លាប់បានដឹងរួចមកហើយ បណ្តាឧប
ករណ៍ Mobile ដែលអាចប្តូរគ្នាបានរវាង ស្មាតហ្វូនមួយគ្រឿង ទៅជាអេក្រង់ Touch ធំជាងមុន
ដូចជា Padfone របស់ Asus ឬ TransPhone របស់ ExoTablet។ ជាក់ស្តែង បច្ចុប្បន្នឧបករណ៍
ទាំងនេះ នៅមិនទាន់មានការពេញនិយមខ្លាំង នៅលើទីផ្សារនៅឡើយទេ។

ក្នុងនោះ Galaxy S III និង S4 គឺជាស្មាតហ្វូន Android ពេញនិយមបំផុត ក្នុងពេលបច្ចុប្បន្ននេះ
ដែលកត្តានេះ យើងអាចមើលឃើញថា Migoal នឹងមានឱកាសក្លាយទៅជាឧបករណ៍មួយ ដែល
មានការទាក់ទាញ ចាប់អារម្មណ៍ច្រើន ពីអ្នកប្រើប្រាស់ ក្នុងរយះពេលខាងមុខនេះ មិនខាន។

ឧបករណ៍ Migoal នេះមានពីរ Version ដែល Support ជាមួយ S III និង S4។ Version ដំបូងគេ
គឺបំពាក់នូវអេក្រង់ទំហំ 10,1 inch ជាមួយកំរិតពន្លឺ 1280 x 800 pixel ក្នុងនោះ Version មួយទៀត
មានអេក្រង់ 11,6 inch ផ្តល់នូវកំរិតពន្លឺ Full-HD 1080p។

បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានច្បាស់ការណាមួយ បញ្ជាក់ពីពេលវេលាបង្ហាញខ្លួន និងតំលៃលក់
នៃឧបករណ៍នេះទេ។ ប៉ុន្តែបើតាម Migoal ឧបករណ៍ទាំងនេះ នឹងបង្ហាញខ្លួននៅលើទីផ្សារ នៅក្នុង
សន្និសិទ IFA 2013 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ៦ ខែ កញ្ញា ខាងមុខនេះ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ zing