បណ្ដាស្ទីលផាត់មុខដ៏ទាក់ទាញ និងមានលក្ខណៈថ្មីថ្មោង នឹងជួយឱ្យអ្នកបានក្លាយជាចំណុចនៃការចាប់អារម្មណ៍ ក្នុងពេលចូលរួមពិធីជប់លៀង នារដូវរំហើយនេះ។

សូមស្វែងយល់ និងជ្រើសរើសនូវស្ទីលផាត់មុខដែលអ្នកពេញចិត្ត ដូចខាងក្រោម ៖

១/ ផាត់ពណ៌ភ្នែកបែប smoky eye

វាជាការខ្វះចន្លោះមួយ ប្រសិនមិនរំឭកដល់ស្ទីលផាត់មុខ បែប smoky eyes ដ៏មានមន្ដស្នេហ៍ក្នុងចំណោមស្ទីលផាត់មុខនានា។ អ្នកអាចបង្កើតនូវកម្លាំងទាក់ទាញសម្រាប់ភ្នែកទាំងពីរ ដោយការប្រើប្រាស់ម្សៅពណ៌ផ្សែង ជាមួយនឹងរោមភ្នែកក្លែងក្លាយកោង និងក្រាស់។ ថ្ពាល់ ផាត់ម្សៅពណ៌ផ្កាឈូកស្ដើងៗ នឹងជួយឱ្យផ្ទៃមុខរបស់អ្នក បានស្រស់ស្អាត។

២/ ភ្នែកធំជ្រៅ

ជំនួសឱ្យការប្រើប្រាស់ម្សៅពណ៌ភ្លឺ សម្រាប់ផាត់លើភ្នែក អ្នកក៏អាចប្រើម្សៅដែលមានពណ៌ងងឹតផ្សេង។ បណ្ដាពណ៌ម្សៅដែលសមស្របជាមួយសម្បុរស្បែករបស់ជនជាតិអាស៊ី មានដូចជាពណ៌សំរឹទ្ធ ផ្កាឈូកក្រមៅ ឬពណ៌ទឹកសមុទ្រ។ ដើម្បីឱ្យស៊ីទៅនឹងពណ៌ភ្នែក អ្នកគួរលាបបបូរមាត់ពណ៌ងងឹត ក្រាស់ ដូចជាពណ៌ក្រហមលាយស្វាយជាដើម។

៣/ ភ្នែកច្រើនពណ៌

ប្រសិនអ្នកជានារីដែលចូលចិត្តភាពលេចធ្លោ នោះការផាត់ភ្នែកច្រើនពណ៌គឺស័ក្ដិសមសម្រាប់អ្នក។ នារីដែលមានសម្បុរខ្មៅ គួរតែប្រើប្រាស់ពណ៌រួមផ្សំ ដូចជាពណ៌ប្រផេះ ទឹកក្រូច ឬលឿង។ អ្នកដែលមានស្បែកសម្បុរ.ស អាចប្រើប្រាស់ច្រើនពណ៌ផ្សេងៗ រួមគ្នា។

៤/ គូសភ្នែកពណ៌ភ្លឺ

នារីដែលមានភាពទាន់សម័យ អាចជ្រើសរើសពណ៌ភ្លឺ និងលេចធ្លោ ដូចជា ពណ៌ផ្ទៃមេឃ ផ្កាឈូក លឿង ឬស្វាយដើម្បីបង្កើនសម្រស់ដល់ភ្នែក។ ចូរធ្វើឱ្យផ្ទៃមុខទាំងមូលរបស់អ្នក កាន់តែលេចធ្លោ ដោយប្រើប្រាស់ក្រែមពណ៌ស្រស់ៗបំផុត ដើម្បីលាបបបូរមាត់។

៥/ បបូរមាត់ពណ៌ភ្លឺ

បបូរមាត់ពណ៌ភ្លឺស្រស់ នឹងជួយឱ្យអ្នកក្លាយជាទីចាប់អារម្មណ៍ក្នុងហ្វូងមនុស្ស និងជាទីទាក់ទាញក្នុងពិធីជប់លៀង។ ដូចទៅនឹងរូបមន្ដនៃការផាត់មុខធម្មតា ចំណុចដទៃនៅលើផ្ទៃមុខ គួរតែផាត់ពណ៌ស្រាលៗ ដើម្បីឱ្យស៊ីជាមួយពណ៌បបូរមាត់។

យ៉ាងនេះក្ដី មានពណ៌ក្រែមបបូរមាត់មួយចំនួន គឺមិនដែលហួសសម័យ ហើយវាជាពណ៌ដែលស៊ីទៅនឹងស្ទីលផាត់មុខគ្រប់បែប។ ចូរជ្រើសរើសពណ៌ក្រែមបបូរមាត់ និងស្ទីលផាត់ពណ៌ភ្នែកឱ្យបានសមស្រប ដើម្បីជួយឱ្យមានភាពលេចធ្លោ ក្នុងពិធីជប់លៀងនារដូវរំហើយ។

ដោយ ៖ តារា
ប្រភព ៖ DO