CamNews

ISIS ប្រកាសក្តែងៗ ថា ខ្លូន ពិតជាបាញ់ម៉ីស៊ីល កម្ទេច នាវាល្បាត ពិតប្រាកដមែន (មានវីដេអូ វាយប្រហារ)

ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែលពិភពលោកស្គាល់ច្បាស់ថា ISIS នោះ បានអះអាងជាមួយនឹងការប្រកាសទៅលើទំនួលខុសត្រូវ ថាខ្លួនពិតជាអ្នកវាយប្រហារ បាញ់ម៉ី ស៊ីលពិតប្រាកដមែន ប្រឆាំងទៅនឹងកងទ័ពជើងទឹក ប្រទេស អេហ្ស៊ីប បាញ់ឆេះ នាវាល្បាត ។ អេហ្ស៊ីប បានអះអាងពីការវាយប្រហារ ទៅលើកងទ័ពជើងទឹក លើកនេះ ប៉ុន្តែមិនបានគូសបញ្ជាក់ ពីព័ត៌មានលម្អិតនៅឡើយទេ​។

ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏ដូចជា ផ្សែងខ្មៅខ្មួរខ្មាញ់ខ្លាំង ត្រូវបានគេមើលឃើញថា ហុយ ពាសពេញអាកាសលើផ្ទៃសមុទ្រ តំបន់ទីតាំងកើតហេតុ នៃការវាយប្រហារ នាវាល្បាត របស់ប្រ ទេសអេហ្ស៊ីប ។ សាក្សីឃើញហេតុការណ៍ ផ្ទាល់ភ្នែកម្នាក់ អោយដឹងថា ៖ វិនាទី ពួកយើងអង្គុយ លេងនៅឯឆ្នេរសមុទ្រ ភ្លាមៗនោះ មានការវាយប្រហារ ផ្ទុះឆេះ ជាខ្លាំង ។

របាយការណ៍ បញ្ជាក់អោយដឹងថា ហេតុកាណ៍វាយប្រហារ បាញ់ម៉ីស៊ីល ពី ISIS លើកនេះ បាន កើតឡើងជិតព្រំប្រទល់ដែន អ៊ីស្រាអែល និង Gaza Strip ។ សាក្សីឃើញហេតុការណ៍ ផ្ទាល់ភ្នែក ម្នាក់ផ្សេងទៀត ជាអ្នកយកសារព័ត៌មានអោយ​ ភ្នាក់ងារសារព័ត៌មាន​ AFP អោយដឹងថា នាវា កង ទ័ពជើងទឹកផ្សេងទៀត បានចេញបទអន្តរាគមន៍ ចេញជួយសង្គ្រោះភ្លាមៗ បន្ទាប់ ពីនាវា រងការ វាយប្រហារ ។ យោធាអេហ្ស៊ីប ចេញសេចក្តីប្រកាសអោយដឹងថា ពុំមានជនរងគ្រោះ ឈានទៅ ដល់ស្លាប់បាត់បង់ជីវិតនោះទេ ។

អំណះអំណាង ពី ISIS ថាខ្លួនគឺអ្នកវាយប្រហារ នោះ គឺត្រូវបានគេមើលឃើញ ពីគណនី ទ្វីតធើ ៣ ទៅ ៤ ដែលជាសមាជិក នៃអង្គការ ភារវកម្ម ដ៏មានឥទ្ធិពលមួយនេះ ។ គួររំឮកថាប្រសិនបើករណី ប្រការនេះ ពិតជាការវាយប្រហារ ពី ISIS មែន នោះវាគឺជាករណីលើកដំបូងហើយ ពី ISIS ដែល បើកការវាយប្រហារទៅលើ ផ្លូវទឹក ៕

<object width="490" height="419" data="http://www.youtube.com/v/uL1TYT3Dfcs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/uL1TYT3Dfcs&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ