CamNews

លោក Tokyo Sexwale បេក្ខជនឈរឈ្មោះ FIFA ប្ដេជ្ញា រៀបចំ និងជួសជុលភាពខូចខាត FIFA ឡើយវិញ

ព័ត៌មានកីឡា៖ លោក Tokyo Sexwale ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសអ្នកគ្រប់គ្រងថ្មីរបស់ FIFA បន្ទាប់ពីលោក Sepp Blatter ដែលនឹងចុះចេញពីតំណែង នៅឆ្នាំក្រោយនេះ បានឃោសនារកសន្លឹក​ឆ្នោតថា រូបលោកមានបំណងចង់ ជួសជុលឡើងវិញនូវភាពខូចខាតរបស់ FIFA ដែលទទួលការប៉ះទង្គិច លើរឿងអាស្រូវមួយរយៈពេលនេះ។

លោក Tokyo Sexwale ដែលជាអ្នកជំនួញ នឹងអតីតទណ្ឌិតផ្នែកនយោបាយ អស់រយៈពេល ១៣ ឆ្នាំកន្លងមក បាន ស្រែកប្រកាសក្ដែងៗកាលពីថ្ងៃអង្គារថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ FIFA លើកនេះគឺ ជាការបោះឆ្នោតប្រកបទៅដោយ ទំនុកចិត្ដបំផុតពីអ្នកគាំទ្រ ដែលពួកគេអាចយល់បានច្បាស់​ថា គាត់ជានរណា ហើយមានសមត្ថភាពុយ៉ាងម៉េចដែលអាចដឹកនាំ FIFA ទៅរកភាពរីកចម្រើនបាន ។ FIFA គឺជាព្រឹត្ដិការណ៍បាល់ទាត់យ៉ាងសំខាន់បំផុត ក្នុងពិភពលោក ប៉ុន្ដែបែជាត្រូវជាន់ឈ្លីជាមួយនឹងអំពើ​ពុករលួយទៅវិញ ហើយភាពធ្លាក់ចុះនេះ កាន់តែធ្ងន់ធ្ងរទៅហើយ ដោយហេតុថាគាត់ធ្លាប់បានធ្វើការក្នុងវិស័យនេះយូរ គាត់​មានទំនុកចិត្ដថា​នឹងអាចកែប្រែឡើងវិញ ។ ប្រភពដដែលបានបន្ដទៀតថា គាត់កំពុងតែជ្រៀតខ្លួនចួលយន្ដ​ការនេះ បន្ដិចម្ដងៗ ក្នុងតំណែងជា បេក្ខជនឈរឈ្មោះបោះឆ្នោត តំណាងឲ្យប្រទេសរបស់គាត់ ហើយគាត់ ក៏សង្ឃឹមថា អ្នកគាំទ្រប្រចាំប្រទេសជឿទុកចិត្ដថាគាត់ពិតជា ឈ្នះការប្រកួតនេះ ។ ប៉ុន្ដែទោះជាយ៉ាងណា ក៏ដោយ ការចាញ់ឈ្នះ មិនសំខាន់ អ្វីដែលសំខាន់គឺ បុគ្គលមួយរួបមានសមត្ថភាពអាចដឹកនាំ និងលើកស្ទើយ នូវភាពរុងរឿង FIFA ឡើងមកវិញ ។