CamNews

Angel Di Maria អះអាងថា គឺ Man United ចង់លក់កីឡាករទៅ PSG

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Man United ដែលលក់ទៅ កាន់ទឹកដីប្រទេសបារាំង ក្នុងតម្លៃខ្លួន ៤៥លាន​ផោន​នោះ បានលាតត្រដាងពីរឿងពិតដែល ក្លឹបសម្រេចលក់កីឡាករ ទៅកាន់ទីនោះ ។

កីឡាករ Angel Di Maria ត្រូវបាន ក្លឹប Man United លក់ទៅឲ្យក្លឹប PSG របស់ប្រទេសបារាំង ក្នុងតម្លៃខ្លួន តែ ៤៥ លានផោនតែប៉ុណ្ណោះ​ ខណៈដែលប្រវត្ដិកន្លងមក Man United ទិញពី Real Madrid ក្នុងតម្លៃខ្លួន ៥៩.៧​លានផោន ដែលជាតម្លៃថ្លៃបំផុតក្នុងបញ្ជីតារាងកីឡាករនារដូវកាលមុន។ Angel Di Maria ក្រោយពេល ដែលក្លឹប លក់ទៅឲ្យ PSG កីឡាករបានប្រាប់ទៅអ្នកការសែតថា Man United ពិតជាសប្បាយចិត្ដ និង ចង់លក់កីឡាករ ទៅឲ្យ Paris Saint-Germain ខ្លាំងណាស់ ហើយជាការសម្រេច កីឡាករមានតែធ្វើតាមទៅចុះ។

Angel Di Maria កន្លងមកធ្លាប់បាននិយាយម្ដងដែរថា កីឡាករ គ្មានបំណងចង់ចូលមកកាន់ Man United ទេ ហើយគោលដៅរួមគឺចង់ទៅ PSG ជាង ប៉ុន្ដែដោយសារការឲ្យតម្លៃខ្លួនខ្ពស់ជាង កីឡាករ សម្រេចចូលមកកាន់​ទឹកដីអង់គ្លេសតែម្ដងទៅ ។ ហើយរឿងហេតុលក់ចេញ ម្ដងនេះយោងតាមការអះអាងរបស់អ្នកការសែតកន្លង​មក​ថា គឺកីឡាករជាអ្នកទាក់ទង ដោយផ្ទាល់ដើម្បីផ្ទេរចេញ ចាប់តាំងពីកីឡាករ ជួបបញ្ហាជាមួយ គ្រួសារ ត្រូវចោរ​ចួលប្លន់មកម្ល៉េះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ App onefoodball