CamNews

មិនទាន់នឹងបាន ចូលដល់ផង Juventus បង្អើលទីផ្សារ Paul Pogba ម្ដងទៀតហើយ ក្នុងនោះ Chelsea គឺជាមុខសញ្ញា

ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea របស់លោក Jose Mourinho បានតាមប្រមាញ់ខ្សែបម្រើរបស់ក្លឹប ​Juventus ឈ្មោះថា Paul Pogba អស់រយៈពេលជាយូរមកហើយ តាមការលេចឮដំណឹងកន្លងមក ក្លឹបហ៊ាន​បោះទុនរហូតដល់ទៅ ៦០ លាផោន ប៉ុន្ដែនៅតែមិនអាចសម្រេច។ ទន្ទឹមនឹងការលេចឮដំណឹងនេះ​ផង​​ដែរ ថ្មីៗនេះ លោក Giuseppe Marotta ដែលជាអគ្គនាយកប្រតិបត្ដិក្លឹប Juventus បានបោះពាក្យសម្ដី​មកកាន់ក្លឹប Chelsea ផ្ទាល់តែម្ដងថា លោកនឹងយល់ព្រមលក់ Paul Pogba ក្នុងតម្លៃ ១០០ លានយូរ៉ូ (៧៣លាន​ផោន) ប៉ុន្ដែសម្រាប់រដូវកាលក្រោយ ខែមករា មិនមែនពេលនេះទេ ហើយគាត់សង្ឃឹមថា តម្លៃខ្លួនរបស់ ខ្សែបម្រើម្នាក់នេះ គឺមិនអាចនឹងនរបាននោះទេ អាចមានការកើនឡើង ទៀត។

ប្រភពព័ត៌មានបានបន្ដទៀតថា ដំណឹងនេះ​ មិនត្រឹមតែ Chelsea នោះទេ ដែលទទួលបាន ពោលគឺ លោក​Giuseppe Marotta បានផ្ញើរសារចែកចាយ ទៅកាន់បណ្ដាក្លឹបធំៗទាំងអស់ ដែលធ្លាប់មានបំណងទាក់ទង​កាលពីរដូវកាលកន្លងមក ដែលឡែកមានដូចជា Man City Man United Barcelona និងមានច្រើនទៀត បូករួមទាំង Chelsea ។

គូសបញ្ជាក់ផងដែរថា ខ្សែបម្រើស្បែកខ្មៅម្នាក់នេះ ត្រូវបានលោក Sir Alex Ferguson លក់ចេញពីក្លឹប Man United ដោយតម្លៃ ០ផោន ហើយកាលពីប៉ុន្មានខែកន្លងមកនេះ គាត់ធ្លាប់បង្ហើបពីអារម្មណ៍របស់គាត់​ ចំពោះ​កីឡាករដែរ ថា ប្រសិនជាគាត់ជាប្រធាន Paul Pogba គាត់នឹងលក់គេទៀតហើយ គឺមិនទុកនោះទេ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar