CamNews

អាជ្ញាធរកំពុងតាមរកគ្រូពេទ្យប្រចាំភូមិ ដែលសង្ស័យថា ជាអ្នកចម្លងអេសដ៍

(ភ្នំពេញ)៖ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់​សារព័ត៌មាន FRESH NEWS នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នេះថា លោកមានការតក់ស្លុតយ៉ាងខ្លាំងចំពោះ​ប្រជាពលរដ្ឋ ដែលបានឆ្លងមេរោគអេសដ៏ ចំនួន៩០​នាក់ បន្ទាប់ពីបានធ្វើតេស្តិ៍ប្រជាពលរដ្ឋ នៅក្នុងភូមិចំនួន ៦៦៣នាក់។

លោកអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះថា ពិតជាមានការឆ្លងមេរោគអេសដ៍យ៉ាងពិតប្រាកដមែន ស្ថិតនៅ​ស្រុកសង្កែ ខេត្តបាត់ដំបង។ លោក ច័ន្ទ សុផល បានបន្តរឿងរ៉ាវឆ្លងមេរោគអេសដ៍នេះ លោករាយការណ៍ជូនឧបនាយករដ្ឋមន្រ្តី ស ខេង ហើយ ហើយ​ឧបនាយក​រដ្ឋមន្រ្តី ស ខេង ក៏បានសម្តែងនូវភាពតក់ស្លុតយ៉ាងខ្លាំងចំពោះបញ្ហាខាងលើនេះដែរ ហើយបានចាត់បញ្ជូន ឧកញ៉ា ឡោក ហួរ តំណាងរាស្រ្តមណ្ឌល ខេត្តបាត់ដំបង ចុះទៅប្រមូលព័ត៌មានផ្ទាល់ កាលពីព្រឹកមិញ។

ចំពោះព័ត៌មាននេះ លោក ច័ន្ទ សុផល បានឱ្យដឹងថា លោកបានទាក់ទងទៅ លោក យ៉ែម ជ្រិន អាយុ៤៨ឆ្នាំ ជាគ្រូពេទ្យប្រចាំភូមិ ដែលអ្នកស្រុកកំពុងសង្ស័យ ហើយដឹងថា ពេលនេះ គាត់បាន រស់នៅខេត្តតាកែវ ។ លោកថា គ្រូពេទ្យដែលសល់ពីសម័យជំរុំនេះ បានប្រាប់ គាត់បានរត់ចេញ ពីឃុំ ព្រោះតែព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ ។ យ៉ាងណាក៏ដោយ អភិបាលខេត្តបាត់ដំបងរូបនេះ បានឱ្យដឹងថា បញ្ជូនមន្រ្តី ដើម្បីទៅអញ្ជើញគ្រូពេទ្យម្នាក់នោះ មកសួរព័ត៌មាន អំពីវិធីចាក់ថ្នាំ និងព្យាបាលជំងឺរបស់គាត់។

លោកស្រី ស៊ឹម ពៅ មេឃុំរកា បានថ្លែងប្រាប់ អង្គភាពព័ត៌មាន​ FRESH NEWS ថា រយៈពេលជាង ១សប្តាហ៍មកនេះ មានប្រជាពលរដ្ឋមកពី ៣ភូមិ ក្នុងឃុំរកា ក្នុងនោះមានភូមិរកា ភូមិអំបែងថ្ងែ និងភូមិតាហែម សរុបចំនួន ៤១១នាក់ បានមកពិនិត្យធ្វើតេស្តឈាម ឃើញថា មានផ្ទុកមេរោគអេសដ៍ចំនួន ៧២នាក់ ដែលករណីនេះ ហាក់កើតឡើងទាំងសាមីខ្លួន មិននឹកស្មានដល់។

ប្រជាពលរដ្ឋឃុំរកា ដែលរកឃើញថា ពិតជាមានផ្ទុកមេរោគអេដសន៍ទាំងនេះ មានទាំងកុមារអាយុ ៥ឆ្នាំ រហូតដល់មនុស្សចាស់អាយុជាង ៨០ឆ្នាំ មិនតែប៉ុណ្ណោះត្រូវគេអះអាងថា មានទាំងព្រះសង្ឃថែមទៀតផង ដែលពួកគេបានមកពិនិត្យសុខភាពជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ រហូតមក។

ប្រជាពលរដ្ឋម្នាក់ ដែលត្រូវពិនិត្យឃើញថា ខ្លួនបានផ្ទុកមេរោគអេដស៍ បានឱ្យដឹងថា ពួកគេមិនដឹងខ្លួនទាល់តែសោះថា ខ្លួនមានផ្ទុកមេរោគអេដស៍ ដោយសារតែពុំដែលបានប្រព្រឹត្តអ្វី នាំឱ្យមានការឆ្លងមេរោគអេដស៍នេះនោះទេ ។

ប៉ុន្តែរូបគេបាននិយាយថា កាលពីប៉ុន្មានខែមុន រូបគេបានទទួលការចាក់ថ្នាំពីគ្រូពេទ្យម្នាក់ប្រចាំនៅក្នុងឃុំរកា ដែលអ្នកភូមិតែងតែពឹងពាក់ទៅចាក់ថ្នាំ ដល់អ្នកជំងឺនៅក្នុងភូមិគ្រប់ៗគ្នា ហើយប្រជាពលរដ្ឋមួយចំនួន ដែលទទួលការចាក់ថ្នាំបង្ការ ពីគ្រូពេទ្យម្នាក់នេះ ត្រូវបានពិនិត្យឃើញថា បានឆ្លងមេរោគអេដស៍គ្រប់ៗគ្នា៕

- អាន ៖ ពលរដ្ឋ៣ភូមិ ៩០នាក់ ពិនិត្យឃើញ មេរោគអេដស៍ ទាំងមិនដឹងមូលហេតុ និងប្រភពចម្លង

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល