CamNews

Floyd បកស្រាយរឿងការប្រកួត របស់ខ្លួននឹងប៉ាក់ គីអៅ ខណៈដែលមិនទាន់ចុះកិច្ចសន្យានៅឡើយ

ព័ត៌មានកីឡា៖​ ល្បីកក្រើកលើបណ្ដាញសង្គមព័ត៌មាន អនឡាញ ខណៈទទួលបានដំណឹងថា ប៉ាក់​ គីអៅ នឹង Floyd យល់ព្រមគ្នាប្រកួត​ នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៥ នៅ​ Las Vegas ក្នុងតម្លៃខ្លួន ២៥០ លាន​ដុល្លារ ។

សន្ទុះល្បឿននៃការសាយភាយ ដំណឹងបានធ្វើឲ្យមានការរំជើបរំជួល ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែល​​ក្ដី​ស្រម៉ៃ កន្លងមកនឹងជឿជាក់ថា​ ជំនួបគ្នារវាង កីឡាករខ្លាំងទាំងពីរ ពិតប្រាកដជាកើតមានមែន ។

Floyd បានធ្វើសន្និសិទកាសែត ដោយផ្ទាល់ជាមួយក្រុមអ្នកព័ត៌មាន ដោះស្រាយមន្ទិល​ពីរឿងនៃការប្រកួត​របស់ខ្លួនជាមួយ ប៉ាក់ គីអៅ ដោយគាត់យល់ព្រម​នឹងតម្លៃការប្រកួតដល់ទៅ ២៥០ លានដុល្លារ​ ហើយរើស​កាលបរិច្ឆេទតាមដែលបានលើកឡើងខាងលើ ។ ប៉ុន្ដែស្របនឹងការលើកឡើងដូច្នោះ ក៏មានរឿងមួយគួរឲ្យ​សោកស្ដាយផងដែរ ខណៈមានការសួរបញ្ជាក់ជារឿយៗពីអ្នកការសែត ទៅកាន់កីឡាករ ថាតើការសម្រេច​ចិត្ដនេះ​ពិត ឬ ក៏អត់ ។

យោងតាមការលើកឡើងរបស់ Floyd នៅពេលនេាះ បាននិយាយថា តាមការពិតអ្វីដែលសម្រេចនោះ គឺមិនទាន់ជា មានការសម្រេចនៅលើក្រដាសស្នាមត្រឹមត្រូវ ហើយទទួលស្គាល់ដោយចុះហត្ថលេខា​រវាងអ្នកទាំង ២ នៅឡើយទេ ។ គ្រប់យ៉ាងដូចតែពេលមុនអីចឹងឯង គ្រាន់តែម្ដងនេះ គាត់មានទំនុកចិត្ដ នឹង ក្ដី​សង្ឃឹម​​ច្រើនជាងពេលមុន តែប៉ុណ្ណោះ ។

ដូច្នោះយោងតាមការអះអាងនូវពាក្យសម្ដីរបស់ Floyd ពេលនេះផងដែរ អាចយល់បានថា ការប្រកួតមាន​ភាគរយច្រើន ជាងពេលកន្លងមក គ្រាន់តែអ្នកទាំង ២ មិនទាន់សម្រេចបាន​នូវលិខិតស្នាម ដោយ​ចុះហត្ថលេខាត្រឹមត្រូវនៅឡើយតែប៉ុណ្ណោះ​។

<object width="500" height="300" data="http://www.youtube.com/v/9kq0eVg9LuY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9kq0eVg9LuY&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖​ .sportingnews