CamNews

ស្ត្រី​ជនជាតិ​ចិន​ដែលហែកព្រះឆាយាលក្ខណ របស់សម្ដេចតា ត្រូវដាក់គុក១ ឆ្នាំ

​ស្ត្រី​ ជនជាតិ​ចិន​ដែលបានហែករូបព្រះឆាយាលក្ខណរបស់សម្ដេចតា គឺនាង Wang Zia Chao
អាយុ ៤១​ឆ្នាំ ជា​មេការ​រោងចក្រ​កាត់ដេរ ថប​វើល​ដ៍ ហ្គា​មែន (​ខេ​ម​បូ​ឌ៊ា​) អិល​ធី​ឌី​ ត្រូវបានតុលា
ការកាត់ទោសអោយដាក់គុក ១ ឆ្នាំ។

ចៅក្រម តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស ស្ត្រី​ចិន​ម្នាក់ ដាក់គុក ១
ឆ្នាំ តែ​ត្រូវ​ព្យួរ​ទោស រួច​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​។ ស្ត្រី​ចិន ដែល​ជា​មេការ​នៅ​រោងចក្រ​កាត់ដេរ
នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជាប់ចោទ​ក្នុង​រឿង​ហែក​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាវីរក្សត្រ
សម្តេចព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២​។​

​កាលពី​រសៀល​ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២ លោក សេង នាង ចៅក្រម​ជំនុំជម្រះ​របស់​តុលាការ
សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ និង​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទា
ទោសស្ត្រី​ចិន ជា​មេការ​រោងចក្រ​កាត់ដេរ ដែល​ខឹង​នឹង​កម្មករ រួច​ចាប់​កន្ត្រាក់ ហែក​ចោល និង​
កាត់​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាវីរក្សត្រ​។​

​បន្ទាប់​ពី​បើក​ សវនាការ​ជំនុំជម្រះ ចាប់តាំងពី​ម៉ោង ២ រសៀល រហូត​ដល់​ព្រលប់​ថ្ងៃទី ២៣តុលា
ចៅក្រម​បាន​សម្រេច​ដាក់ពន្ធនាគារ ១​ឆ្នាំ តែ​ព្យួរ​ទាំងអស់ និង​ពិន័យ​ជា​ប្រាក់ ២ លាន ៥ សែន
​រៀល ពី​បទ​ធ្វើ​ឱ្យ​ខូចខាត ដោយ​ចេតនា​ព្រះ​ឆាយា​លក្ខណ៍ ព្រះ​បរមសព​សម្តេចព្រះ នរោត្តម
សីហនុ​។ ចៅក្រម​ក៏បាន​សម្រេច​បណ្តេញ​ស្ត្រី​ចិន​នោះ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ
យោង​តាម​មាត្រា ៤១០ ,១០៧ និង​៤២២ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

ដោយ ៖ ចិន្ថា
ប្រភព ៖ PL