តែបៃតងតែងត្រូវបានមនុស្សទូទាំងពិភពលោកទទួលទាន និងឱ្យតម្លៃសម្រាប់គុណប្រយោជន៍សុខភាពរបស់វាជាច្រើនទសវត្សន៍មកហើយ។ នៅលើផែនដីយើងនេះ តែបៃតងគឺជាភេសជ្ជៈមួយប្រភេទក្នុងចំណោមភេសជ្ជៈទាំងឡាយ ដែលល្អប្រសើរបំផុតសម្រាប់សុខភាពរាងកាយ។ វាសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ដែលមានប្រសិទ្ធភាពអស្ចារ្យចំពោះរាងកាយមនុស្ស។ គុណប្រយោជន៍របស់វារួមមាន ការពង្រឹងមុខងារខួរក្បាយ បញ្ចុះជាតិខ្លាញ់ពីរាងកាយ កាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីក និងគុណប្រយោជន៍អស្ចារ្យជាច្រើនផ្សេងទៀត។ ខាងក្រោមនេះយើងសូមណែនាំ គុណប្រយោជន៍ដ៏អស្ចារ្យនៃតែបៃតង៖

១. សម្រកទម្ងន់៖ តែបៃជំនួយក្នុងការបង្កើន ការរំលាយអាហារក្នុងរាងកាយ(metabolism)។ សារធាតុ Polyphenol រកឃើញនៅក្នុងតែបៃតងធ្វើការពង្រឹងនូវស្រទាប់នៃអុក្ស៊ីទកម្មខ្លាញ់ និងពង្រឹងចង្វាក់ នៃការបំប្លែងអាហារទៅជាកាល់ឡូរីរបស់រាងកាយ។

២. ជំងឺទឹកនោមផ្អែម៖ តែបៃតងមានប្រសិទ្ធភាពជួយគ្រប់គ្រងកម្រិតគ្លុយកូស ដោយការបញ្ចុះនូវជាតិស្ករនៅក្នុងឈាម ក្រោយការពិសាអាហារ។ ប្រសិទ្ធភាពនេះ ការពារកុំឱ្យរាងកាយបញ្ចេញអាំងស៊ុយលីនខ្ពស់ ពីព្រោះការបញ្ចេញអាំងស៊ុយលីនលើសកំណត់ជាលទ្ធផលនឹងធ្វើឱ្យរាងកាយផ្ទុកជាតិខ្លាញ់។

៣. មហារីកបំពង់អាហារ៖ តែងបៃតងមានប្រសិទ្ធភាពជួយកាត់បន្ថយ គ្រោះថ្នាក់នៃជំងឺមហារីកបំពង់អាហារ។ ជាធម្មតា វាត្រូវបានមនុស្សមានជំនឿថា វាមានអំណាចអាចសម្លាប់កោសិកាមហារីក ដោយមិនបំផ្លាញ ឬបង្កគ្រោះថ្នាក់ដល់ជាលិកាល្អ ដែលស្ថិតនៅជុំវិញវាឡើយ។

៤. កូឡេស្ដេរ៉ូល៖ តែបៃតងមានគុណប្រយោជន៍ជួយបញ្ចុះកម្រិតកូឡេស្ដេរ៉ូលមិនល្អ នៅក្នុងឈាមរបស់មនុស្សយើង ហើយវាបង្កើននូវអត្រាកូឡេស្ដេរ៉ូលល្អ ច្រើនជាងកូឡេស្ដេរ៉ូលមិនល្អ។

៥. ជំងឺ Alzheimer’s៖ តែបៃតងជួយពន្យារនូវការខូចកោសិកាខួរក្បាល ដែលបណ្ដាលមកពីជំងឺ Alzheimer’s។ ការសិក្សាស្រាវជ្រាវមួយធ្វើឡើងទៅលើសត្វកណ្ដុរបានបង្ហាញថា តែបៃតងមានប្រសិទ្ធភាពការពារកោសិកាខួរក្បាលពីការស្លាប់ និងជួយស្រោចស្រង់ឡើងវិញនូវកោសិកាដែលខូច។

៦. ជំងឺពុកធ្មេញ៖ យោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា អុកស៊ីដកម្មគីមីឈ្មោះ Catechin នៅក្នុងតែបៃតងអាចបំផ្លាញនូវីរុស និងបាក់តេរី ដែលបណ្ដាលឱ្យរលាកបំពង់ក ធ្មេញប្រហោង និងបញ្ហាធ្មេញដទៃទៀត។

៧. ជំងឺសម្ពាធឈាម៖ ប្រសិនបើតែបៃតងត្រូវបានទទួលទានជាប្រចាំនោះ វាត្រូវបានគេគិតថា មានប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់នៃការឡើងឈាមខ្ពស់។

៨. ព្រួយចិត្ដ៖ សារធាតុ Theanine គឺជាអាមីណូអាស៊ីដធម្មជាតិ ដែលត្រូវបានរកឃើញមាននៅក្នុងស្លឹកតែបៃតង។ វាគឺជាសារធាតុម្យ៉ាង ដែលមនុស្សគិតថាមានប្រសិទ្ធភាពផ្ដល់នូវការសម្រាកសម្រាន្ដផ្លូវចិត្ដ និងធ្វើឱ្យអារម្មណ៍ស្ងប់ និងជាគុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកពិសាតែ។

៩. ប្រឆាំងនឹងបាក់តេរី និងវីរុស៖ យោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា អុកស៊ីដកម្មគីមីឈ្មោះ Catechin នៅក្នុងតែបៃតងគឺជាភ្នាក់ងារប្រឆាំងនឹងបាក់តេរី និងមេរោគដ៏ខ្លាំងក្លា ដែលធ្វើឱ្យវាមានប្រសិទ្ធភាពក្នុងការព្យាបាលអាការៈ ដែលកើតចេញពីជំងឺ គុនផ្ដាសាយ រហូតដល់ជំងឺមហារីក។

១០. ថែរក្សាស្បែក៖ តែបៃតងពិតជាអាចកម្ចាត់ស្នាមជ្រីវជ្រួញ និងសញ្ញានៃភាពចាស់ ដោយសារសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងសកម្មភាពប្រឆាំងនឹងការរលាករបស់វា ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ Ourhealthyway