CamNews

លោក អូបាម៉ា សន្យាដកទណ្ឌកម្មសេដ្ឋកិច្ចពីមីយ៉ាន់ម៉ា ក្នុងឱកាសទទួលស្វាគមន៍ ដំណើរមកដល់របស់លោកស្រី អោងសាន

​(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា បានស្នើដល់សភាអាមេរិក លើកលែងពន្ធនំាចូលឡើងវិញ ព្រមទំាងដកទណ្ឌកម្មសេដ្ឋកិច្ច ក្នុងពេលដ៏ខ្លីខាងមុខនេះ​ពីប្រទេស មីយ៉ាន់ម៉ា ដែលសំណើរនេះ​ធ្វើឡើងនៅក្នុងឱកាស នៃដំណើរទស្សនកិច្ចរបស់លោកស្រី អោងសាន ស៊ូជី មកកាន់សហរដ្ឋអាមេរិក ក្នុងនាមជាមេដឹកនំា​មីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយ ពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងជំនួបជាមួយនឹង លោកស្រី ស៊ូជី លោក អូបាម៉ា បានថ្លែងថា «សហរដ្ឋអាមេរិកបានត្រៀមខ្លួន រួចជាស្រេចក្នុងការដកទណ្ឌ​កម្មសេដ្ឋកិច្ច ដែលយើងធា្លប់ដាក់លើ​​ប្រទេសមីយ៉ាន់ម៉ា អស់រយៈពេល ជាច្រើនឆ្នាំ ព្រោះថាវាគឺជាជម្រើសដ៏ល្អ ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងប្រជាជនមីយ៉ាន់ម៉ា។ បន្ថែមពីលើនេះយោងតាម​លិខិត ផ្ញើជូនសភាអាមេរិក លោក អូបាម៉ា ក៏បានឱ្យដឹងផងដែរពីគម្រោង អនុគ្រោះពន្ធនាំចូលសម្រាប់​ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល​ជាងពីរទសវត្សរ៍ កន្លងមកនេះ ដោយសារតែការរំលោភ​សិទ្ធិមនុស្ស​ ពីសំណាក់អតីតរដ្ឋាភិបាល​យោធា។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច​របស់លោកស្រី អោងសាន ស៊ូជី គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកដំបូងផុតមកកាន់​សហរដ្ឋអាមេរិក​ ក្នុងនាមជាមេដឹកនំា​មីយ៉ាន់ម៉ា និងជាលើកទីពីរចាប់​តាំងពី ឆ្នាំ២០១២ ដែលលោកស្រី ទើបទទួលបានសេរីភាព​ ឡើងវិញ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង