(ភ្នំពេញ)៖ ពិធីការិនីសម្បូរដើមទ្រូង ជូបជំពប់ស្នេហ៍ឧកញ៉ាទ្រព្យស្តុកស្តម្ភវ័យកណ្តាលម្នាក់ កញ្ញា គង់ វង្សយ៉ាទី ចាប់តាំងពីដើមឆ្នាំ២០១៥មកនេះ ទស្សនិកជនមើលឃើញថា យឺអ៊ុនរបស់នាងហាក់ដូចជាស្ទុះឡើង ខ្ពស់កក់ពពក ដែលគ្មាននរណាអាចនឹកស្មានដល់ ក្រោយពីនាងប៉ះចំស្នេហ៍មានហុងស៊ុយ មកនោះ។

ជាការគត់សម្គាល់ រឿងដែលសំខាន់នោះ គឺកញ្ញា គង់ វង្សយ៉ាទី បានទទួលជោគជ័យទាំងការងារសិល្បៈ និងជីវិតស្នេហាក្រៅឆាក ខណៈដែលបច្ចុប្បន្ន នាងកំពុងតែសាងសម្ព័ន្ធភាពស្នេហ៍ជាមួយឧកញ៉ាម្នាក់ យ៉ាងផ្អែមល្ហែមបំផុត។ ទន្ទឹមនឹងជីវិតហ៊ឺហាស៊ីវិល័យ មានប្រាក់ចាយពេញៗដៃ មានរថយន្តស៊េរីទំនើប ជិះយ៉ាងត្រជាក់ចិត្ត រស់នៅយ៉ាងសុខស្រួលនេះដែរ ក៏មិនទាន់បំពេញតាមតម្រូវចិត្ត របស់តារាស្រីរូបនេះទេ ព្រោះមហិច្ឆតារបស់នាងពេលនេះ គឺចង់ប្តូរ ជិះរថយន្ត មានតម្លៃជាង១០ម៉ឺនដុល្លារវិញម្ដង។

ប្រភពពីអ្នកជិតដិត ជាមួយនឹងស្រីស្រស់ គង់ វង្សយ៉ាទី បានលួចបង្ហើបថា បច្ចុប្បន្ននេះកញ្ញា គង់ វង្សយ៉ាទី មានមហិច្ឆតា ចង់ប្តូររថយន្ត ដែលនាងធ្លាប់ ជិះរាល់ថ្ងៃ ទៅយករថយន្តម៉ាក LEXUS 570 ស៊េរីទំនើបចុងក្រោយ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារមកជិះ ដើម្បីឲ្យត្រជាក់ចិត្ត និងបង្អួតអ្នកសិល្បៈដូចគ្នាវិញម្តង។

ប្រភពខាងលើបាននិយាយទៀតថា ឥឡូវនេះនាង គង់ វង្សយ៉ាទី កំពុងតែស្វះស្វែងរកលុយ បង្គ្រប់ទិញរថយន្ត LEXUS 570 យកមកជិះបង្អួតគេឯង ក្នុងនាមជាតារាស្រីមានឈ្មោះល្បី ក្នុងសិល្បៈនឹងគេម្នាក់ដែរនោះ។ ចំពោះការខ្វះខាតលុយបន្តិចបន្តូច ទំនងជាមិនមានបញ្ហា សម្រាប់នាងទេ ព្រោះ យ៉ាទី មានគូស្នេហ៍ចាំជូយជ្រោមជ្រែង ពីក្រោងខ្នងរាល់ការចំណាយគ្រប់យ៉ាង។

ពិធីការិនីដែលកំពុងឡើងកូដ កញ្ញា គង់ វង្សយ៉ាទី នៅរសៀលថ្ងៃទី២៨ ខែធ្នូនេះ មិនអាចទំនាក់ទំនង ដើម្បីបំភ្លឺបន្ថែមបានទេ។ ដូច្នេះ Khmertalking នឹងព្យាយាមធ្វើការទំនាក់ទំនង ដើម្បីសួរនាំជុំវិញព័ត៌មានខាងលើនេះ នៅពេលក្រោយ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី