ព័ត៌មានអន្តរជាតិ ៖ រកឃើញឡាំងពោរពេញទៅដោយក្បាលមនុស្ស នៅឯអាកាសយាន
ដ្ឋានអន្តរជាតិ Chicago សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទកន្លងទៅនេះ នេះបើយោងតាមសេចក្តី
រាយការណ៍ព័ត៌មានពីគេហទំព័របរទេស ស្កាយ កាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមមន្រ្តីប៉ូលីសមិនទាន់ហ៊ានអះអាងនៅឡើយទេ
ថាតើវាគឺជាអំពើមនុស្សឃាត ឬក៏ជាគំរូសំណាកនៃការវិភាគកាយវិទ្យា បន្ទាប់ពីបានរកឃើញ
ឡាំងមួយពោរពេញទៅដោយក្បាលមនុស្សច្រើនជាង ១០ ក្បាល បានដឹកមកពីទីក្រុងរ៉ូម ប្រ
ទេសអ៊ីតាលី។

លើសពីនេះទៅទៀត បើយោងតាមសម្តីលោកស្រី Mary Paleologos ដែលជាអ្នកនាំពាក្យកា
រិយាល័យវិភាគកាយវិទ្យា Cook County Medical Examiner បានអោយដឹងថា វាអាចនឹងធ្វើកា
រដឹកជញ្ជូនទៅបានតាមលក្ខណៈស្របច្បាប់ បើសិនណាមានកិច្ចព្រមព្រៀងច្បាស់លាស់ក៏ដូច
ជា ប្រើវាក្នុងន័យវិជ្ជមាន ពោលគឺជាគំរូសំណាកនៃការវិភាគកាយវិទ្យា ។

គួររំឭកផងដែរថា តួខ្លួននៃសាកសពក្បាលមនុស្សទាំងនោះ ត្រូវបានបញ្ជូនទៅការិយាល័យវិ
ភាគកាយវិទ្យា Cook County Medical Examiner ដើម្បីធ្វើការតាមដានស៊ើបអង្កេត រង់ចាំសេច
ក្តីសំរេចជាផ្លូវការថាតើគួរធ្វើបែបណាជាមួយនឹងសាកសពទាំងនោះ។

ក៏មានការភ្ញាក់ផ្អើល ពីក្រុមមនុស្សនៅក្នុងអាកាសយានដ្ឋានមួយនេះផងដែរ តែបើយោងតាម
សម្តីលោក Brian Bell ដែលជាអ្នកនាំពាក្យមកពីក្រសួងសន្តិសុខសង្គមបានបញ្ជាក់ថាវាមិនជា
ការភ្ញាក់ផ្អើលអ្វីនោះទេ ក៏ព្រោះតែកន្លងមកក៏មានការដឹកជញ្ជូនស្រដៀងគ្នានេះផងដែរនៅឯ
កំពង់ផែ ស្របពេលដែលវាត្រូវបានយកទៅធ្វើការវិភាគកាយវិទ្យា៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ