CamNews

FFC បង្ហោះ​វីដេអូ​បក​ស្រាយ​ពី​សំបុត្រ «ក្លែង​ក្លាយ» ដែល​ជន​ខិល​ខូច​​ត្រៀម​លក់​ឲ្យ​អ្នក​គាំ​ទ្រ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាន​បង្ហោះ​វីដេអូ​មួយ ក្នុង​ការ​បក​ស្រាយ​ទៅ​នឹង​សំបុត្រ«ក្លែងក្លាយ» ដែល​ជន​ឱកាស​និយម​ត្រៀម​បន្លំ​លក់​ឲ្យ​អ្នក​គាំ​ទ្រ ដើម្បី​ទស្សនា​ជំនួប​ជើង​ទី​២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ នាវេលាម៉ោង ៧យប់ ថ្ងៃទី០៧ ខែមិថុនាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ។

វីដេអូនេះបានបញ្ជាក់ថា សំបុត្រត្រឹមត្រូវដែលសហព័ន្ធបានដាក់លក់ សម្រាប់​ទស្សនា​ជំនួប​ដណ្ដើម​កៅអី​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 នេះ គឺបានលក់អស់ហើយ កាលពីម្សិលមិញសរុប ៥០,០០០សន្លឹក ដូច្នេះ​សំបុត្រ ដែល​បន្ដ​លក់​ដោយ​ជន​ឱកាស​និយម​នា​ពេល​នេះ គឺមិនមែនជាសំបុត្រត្រឹមត្រូវឡើយ។

លើសពីនេះ សហព័ន្ធក៏បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើចាប់បានអ្នកលក់សំបុត្រ​ក្លែង​ក្លាយ​នេះ​ផង​ដែរ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង