(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ បានថ្លែងថា «ការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកត្តា ស្លាប់រស់នៃកំណែទម្រង់របស់យើង ព្រោះថាបើគ្មានការផ្ទេរមុខងារ និងសិទ្ធិអំណាចជាក់លាក់ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទេ យើងក៏ពុំចាំបាច់រៀបចំ និងអនុវត្តកិច្ចដំណើរការកំណែទម្រង់ វិមជ្ឈការនោះឡើយ»។

ការថ្លែងរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១២ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ នៅទីស្ដីការក្រសួង។

ក្នុងកិច្ចប្រជុំនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសុំយកឱកាសនេះ ក្នុងនាមគណៈកម្មាធិការជាតិ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឲ្យនោះ គឺនឹងធ្វើការសម្រេចចិត្តមួយ ដើម្បីជ្រើសរើស ឬក៏កំណត់មុខងារ ភារកិច្ចមួយចំនួនដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បើមិនដូច្នេះយើងមិនអាចទទួលបានជោគជ័យនោះទេ យើងនៅសល់ពេលតិចណាស់ ពីពេលនេះទៅដល់ឆ្នាំ២០១៩ ត្រូវផ្ទេរឲ្យបានចប់សព្វគ្រប់តាមកម្មវិធីជាតិ»។

សម្ដេចក្រឡាហោមបន្ដថា «ខ្ញុំយល់ថា គប្បីដល់ពេលវេលាយើងត្រូវស្នើសុំឲ្យមានការសម្រេចចិត្ត ផ្នែកនយោបាយពីប្រមុខ រាជរដ្ឋាភិបាល ក្នុងការកំណត់នូវមុខងារ និងធនធានសមស្របនានាដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ»។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលឆមាសទី១កន្លងមកនេះ គជអប បានសម្រេច កិច្ចការធំៗជាច្រើនពាក់ ព័ន្ធនឹងការបន្ដពង្រឹងការវិវឌ្ឍសមត្ថភាព ស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការបន្ដជំរុញកិច្ចដំណើរការ ផ្ទេរមុខងា និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ការបន្ដធ្វើវិមជ្ឈការហរិញ្ញវត្ថុ ការពង្រឹងពង្រីកយន្ដការផ្ដល់សេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងពង្រឹង យន្ដការគណនេយ្យភាព របស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី