ព័ត៌មានអន្តរជាតិ ៖ រថពាសដែក កងកាំភ្លើងធំ ក៏ដូចជាពលទាហានរាប់រយនាក់ បានចូលរួមក្នុងកិច្ចការងារសមយុទ្ធយោធា Japanese Self Defense Forces (SDF) នៅជិតភ្នំល្បី Mount Fuji កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា សមយុទ្ធយោធាបាញ់ គ្រាប់កាំភ្លើងពិតលើកនេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង ប្រកាសពីភាពជោគជ័យ របស់ខ្លួន នាវាមុជទឹកបាញ់តេស្តិ៍សាកល្បងម៉ីស៊ីលឆ្លងទ្វីប ។

សារព័ត៌មាន AFP ចេញសេចក្តីរាយការណ៍ឲ្យដឹងថា ពលទាហានប្រមាណជាង ២៤០០នាក់ ក្នុង នោះក៏រួមមានដូចជា រថពាសដែក កងកាំភ្លើងធំ និង ឧទ្ធម្ភាគចក្រផងនោះ ត្រូវបានដាក់ពង្រាយ នៅវាលសមយុទ្ធ Higashi-Fuji តំបន់ Gotemba មានរយៈចម្ងាយប្រមាណ ៨០ គ.ម ភាគខាងលិច ទីក្រុងតូក្យូ ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា សមយុទ្ធយោធាតំបន់ភ្នំ Fuji ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះ ជប៉ុនសម្រេចធ្វើឡើង ចំពេលដែលកូរ៉េខាងជើង តេស្តិ៍ប្រព័ន្ធម៉ីស៊ីលរបស់ខ្លួន ខណៈបានលើកឡើងក្តែងៗឲ្យដឹងថា ជាភាពជោគជ័យដ៏ធំធេងរបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ។

Tomomi Inada រដ្ឋមន្រ្តីការពារជាតិ ប្រទេសជប៉ុន បានធ្វើការតិះទៀន ការសាកល្បងប្រព័ន្ធម៉ីស៊ីល របស់កូរ៉េខាងជើង ដែលត្រូវបានបាញ់ចេញពីនាវាមុជទឹក ដែលមានរយៈចម្ងាយត្រឹមតែ ៥០០គ.ម ពីដែនអធិបតេយ្យភាពជប៉ុននោះឲ្យដឹងថា ៖ ពួកយើងពិតជាមានការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធ នឹងការបាញ់សាកល្បងប្រព័ន្ធម៉ីស៊ីល SLBM កាលពីម្សិលមិញនេះ ខណៈនិន្នាការរបស់កូរ៉េខាង ជើងលើកនេះ គឺជាការគម្រាមគំហែង មិនត្រឹមតែសន្តិសុខប្រទេសជប៉ុនតែប៉ុណ្ណោះទេ តែក៏ជាការ គម្រាមគំហែង ដល់សន្តិសុខក្នុងតំបន់ និងពិភពលោក ។

គួររំឮកថា ភាពតានតឹងនៅក្នុងតំបន់ ចាប់ផ្តើមក្តៅគគុកឡើងចាប់តាំងពីឆ្នាំ ២០១៦ នេះ នៅពេល ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង ធ្វើការបាញ់សាកល្បង ក៏ដូចជា តេស្តិ៍សាកល្បងប្រព័ន្ធម៉ីស៊ីលឆ្លង ទ្វីប ដែលជាការរំលោភបំពានទៅនឹងច្បាប់អន្តរជាតិ នៃអង្គការសហប្រជាជាតិ ៕

<object width="480" height="380" data="http://www.youtube.com/v/zdJie7CNnv4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/zdJie7CNnv4&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ