ភ្នំពេញ៖ កំពូលតារាចម្រៀងល្បាញល្បី ក្នុងស្រទាប់យុវវ័យ នៅកម្ពុជា កញ្ញា សុខ ពិសី នៅរាត្រីថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា បានបង្ហើរសំនៀង កំដរអារម្មណ៍ទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួន ឲ្យបានសប្បាយរីករាយ នៅក្នុងកម្មវិធីប្រគុំតន្រ្តី KAP ដែលជាការប្រគុំតន្រ្តី លើកដំបូងបង្កើតឡើង ដោយស្ថានីយទូរទស្សន៍ CNC ហើយទទួលបានការគាំទ្រពី Fan យ៉ាងខ្លាំង ជាមួយការរាំបទញាក់គួរ ឲ្យទាក់ទាញរបស់កញ្ញា សុខ ពិសី កំពូលតារាចម្រៀងរបស់សាន់ដេ។

លោក សេត គឹមសឿន អ្នកគ្រប់គ្រងកម្មវិធីកំពូលតន្ត្រី KAP បាននិយាយថា បន្ទាប់ពីបម្រើប្រជាពលរដ្ឋកម្ពុជា ផ្នែកព័ត៌មានគ្រប់ជ្រុងជ្រោយ អស់រយៈពេលជាង ៣ឆ្នាំមកនោះ ទូរទស្សន៍ CNC បានបង្កើតកម្មវិធីប្រគុំតន្ត្រីខ្នាតធំរបស់ខ្លួន ជាលើកដំបូង ដោយធ្វើការផ្សាយផ្ទាល់ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥។ លោក សេត គឹមសឿន បាននិយាយថា «យើងធ្លាប់ផ្តល់នូវព័ត៌មានល្អៗ ទាំងព័ត៌មាននយោបាយ ព័ត៌មានជាតិ សេដ្ឋកិច្ច ព័ត៌មានកម្សាន្ត និងអន្តរជាតិ ប៉ុន្តែកម្មវិធីកម្សាន្ត យើងនៅខ្វះចន្លោះនៅឡើយ ដូច្នេះទើបយើងបង្កើតកម្មវិធី ប្រគុំតន្ត្រីខ្នាតធំនេះឡើង»។

ក្នុងថ្ងៃដំបូង នៃការបើកការប្រគុំតន្រ្តី KAP នៅស្ថានីយទូរទស្សន៍ CNC នេះ មានការចូលរួមសម្តែង កំពូលតារាចម្រៀង ក្នុងស្រទាប់យុវវ័យ ប្រចាំនៅកម្ពុជា កញ្ញា សុខ ពិសី លោក ខេមរៈ សិរី មន្ត មានចំនួនច្រើនលើស ពីការរំពឹងទុក។ តាមរយៈកម្មវិធីប្រគុំតន្រ្តី KAP ទស្សនិកជន ក៏បានសណ្តាប់នូវ ការច្រៀងដោយសម្តែង កំប្លុកកំប្លែងពីតារាកំប្លែងជើងចាស់ នាយ កុយ និងអ្នកនាងគ្រត ក៏ដូចជាការបង្ហាញនូវក្បាច់រាំ និងសំនៀងបែបយុវវ័យ ពីក្រុមតារាចម្រៀង Super Dream។ នៅចុងបញ្ចាប់នៃកម្មវិធី ទស្សនកិច្ចជន បានសើចសប្បាយ ជាមួយក្រុមកំប្លែង នាយ ពាក់មី ផងដែរ៕

<object width="474" height="406" data="http://www.youtube.com/v/aIXTcmfCTwY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/aIXTcmfCTwY&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល