CamNews

នាង Kristen Stewart បង្ហាញពីអារម្មណ៍រីករាយ ខណៈការឈឺចាប់ពីមុនទុកជាបទពិសោធន៍ដល់ជីវិត

(អាមេរិក)៖ នាង Kristen Stewart តារាសម្តែងជនជាតិ​អាមេរិកវ័យ២៦ឆ្នាំ ដែលធ្លាប់មាន​ទំនាក់ទំនង ជាមួយ Robert Pattinson អស់រយៈពេល៥ឆ្នាំ មកហើយនោះឥឡូវ នាងក៏កំពុងបង្កើត​ទំនាក់ទំនងថ្មី ជាមួយជំនួយការ​ឈ្មោះ Alicia Cargile ដែលមិនបានធ្វើឲ្យនាង ត្រូវរងការឈឺចាប់ជា​ថ្មីឡើយ ព្រោះតែអតីតបាន​បង្រៀននាង ឲ្យចេះប្រើជីវិតរឹងមាំឡើង។

Kristen Stewart និយាយ​ថា នាងពិតជាអរគុណអតីតកាល ដែលធ្លាប់ធ្វើឲ្យនាងធ្លាប់ខូចចិត្ត ទើបពេលនេះនាង​អាចគ្រប់​គ្រងអារម្មណ៍បាន ប្រសើរមិនធ្លាក់​កចិត្តដូចអ្វី ដែលធ្លាប់ជួបទៀតឡើយ។

តារាស្រីក្នុងខ្សែភាពយន្តរឿង Cafe Society រូបនេះចង់បង្ហាញអ្នកគាំទ្រ​ថា មនុស្សមិនត្រូវសោកស្តាយ ឬបន្ទោសអតីតកាលទេ ព្រោះពេលដែលអ្នករងការ​ឈឺចាប់នោះ នឹងធ្វើឲ្យយើងចេះរឹងមាំ នៅពេល​អនាគត។ Kristen Stewart ទទួលការគាំទ្រខ្លាំង​ពីមហាជន ក្នុងខ្សែភាពយន្តហូលីវូត ដែលនាងសម្តែង​ជាច្រើនរឿង ហើយនាងចង់ចែក​រំលែកបទពិសោធន៍ នៃអ្វីដែលធ្លាប់ជួបប្រទះកន្លងមក ជាមួយអ្នកគាំទ្រផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង