យានយន្ដ៖ ជាធម្មតាទេដែលស្រីស្អាត សិចស៊ី កាលីប និងទាន់សម័យគឺជាចំណីចក្ខុដ៏មានរស បំផុតសម្រាប់បុរសៗ ហើយក៏មិនអាចបដិសេធបានផងដែរ។ ហេតុនេះហើយក្នុងយុទ្ធសាស្រ្ដទីផ្សារ នៃអ្នកជំនួញធំនីមួយៗ រមែងអីក៏មិនសូវចោលនោះទេ តួយ៉ាងក្នុងកម្មវិធីតាំងពិពណ៌រថយន្ដទំនើបមួយកន្លែង ក្នុងខេត្ដ Jiangsu ប្រទេសចិន ក៏មានរៀបចំពិធីតូចមួយ ក្នុងនោះបង្កប់ ដើម្បីទាក់ទាញអ្នកចូលទស្សនាបានកាន់តែច្រើន កម្មពិធីនោះមានឈ្មោះថា ព្រឹត្ដិការណ៍ប្រកួតប្រជែងសម្រស់ដើមទ្រូង(Chest Shape Contest) ក្រោមការរៀបចំឡើងដោយផ្ទាល់ពី បណ្ដាម្ចាស់ក្រុមហ៊ុនរថយន្ដទាំងនោះ ដោយសហការគ្នាជាមួយមន្ដ្រីមូលដ្ឋានខេត្ដ។

ព្រឹត្ដិការណ៍តាំងពិពណ៌រថយន្ដទំនើបក្នុងតំបន់ប្រចាំឆ្នាំ២០១៥ លើកទី២៣ ក្នុងទីក្រុង Huai’an ខេត្ដJiangsu ប្រទេសចិនមានអ្នកចូលទស្សនាមិនក្រោម ១០០០០ នាក់ ដោយមានរថយន្ដទំនើបៗ ដាក់តាំងបង្ហាញ ពីបណ្ដាក្រុមហ៊ុនធំៗ ប្រចាំនៅប្រទេសចិន។ ទន្ទឹមគ្នានោះដែរ ដើម្បីបង្កបរិយាកាសឲ្យកាន់តែ ចាប់អារម្មណ៍ ទៀត ក៏មានការរៀបចំកម្មវិធីដ៏អស្ចារ្យមួយថែមទៀត គឺ ការប្រកួតប្រជែងសម្រស់ដើមទ្រូងរបស់តារាម៉ូត ប្រចាំក្រុមហ៊ុន រថយន្ដនីមួយៗចូលរួមប្រជែង ។

ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ នៅចិន carnewschina បានឲ្យដឹងថា មានតារាម៉ូតជាច្រើន បានប្រឹងប្រែងសម្ញ៉ែងសាច់សខ្ចី រាងរៅល្វតល្វន់ ពន់ពេនតាមចង្វាក់ភ្លេង ជាមួយនឹងស្នាមញញឹម យ៉ាងស្រស់ត្រកាល បង្ហាញទៅអ្នកទស្សនា ជាការស្វាគមន៍នឹងផលិតផលថ្មីប្រចាំក្រុមហ៊ុនខ្លួន។ ការសម្ដែង ជាមួយនឹងការប្រជែង គេហទំព័រសូមលើកយកមកតែ អ្នកដែលទទួលបានជ័យជំនះក្នុងកម្មវិធីតែប៉ុណ្ណោះ ដែលធ្លាក់ទៅលើ នារីវ័យ ២៧ឆ្នាំ ជាតារាម៉ូតរបស់ក្រុមហ៊ុនរថយន្ដ Haval ក្រោយពីមានការ ចាប់អារម្មណ៍ចោមរោម មើលច្រើនជាងគេ ក្នុងចំនោមតារាម៉ូតទាំងអស់ ។

តារាម៉ូតរបស់ក្រុមហ៊ុនរថយន្ដ Haval ខណៈពេលនេាះ មិនត្រូវបានគេបង្ហាញពីឈ្មោះអ្វីនោះទេ គ្រាន់តែដឹងត្រឹមថា នាងជាបេក្ខនារីដែល មានភាពលេចធ្លោបំផុត និងចាប់អារម្មណ៍ខ្លាំងក្នុងចំណោមបេក្ខនារីដទៃទៀត ហើយម្យ៉ាងវិញទៀត មិនត្រឹមតែ អ្នកទស្សនាតែប៉ុណ្ណោះទេ ដែលទប់អារម្មណ៍មិនមើលនាងមិនបាន បើសូម្បីតែគូរប្រជែងក្រុមហ៊ុន និងអ្នកសារព័ត៌មាន ក៏មិនអាចទ្រាំមិនមើលមិនបាន ។ ខាងក្រោមមានរូបភាពបន្ថែម ៖

បុរសដែលលើកនាងបីនោះគឺជាប្រធាន ប្រធានក្រុមហ៊ុនរថយន្ដ Haval ដែលនាងផ្សព្វផ្សាយ

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carnewschina