(ភ្នំពេញ)៖ តារាចម្រៀងធ្លាក់ខ្លួនពិការ ដោយសារខ្មាន់កាំភ្លើងប៉ងផ្តាច់សង្ខារ កាលពីអំឡុងឆ្នាំ២០០៧ កញ្ញា ពៅ បញ្ញាពេជ្រ ថ្មីៗនេះបានបង្ហោះរូបថត នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញប្រាប់ពីស្ថានភាពជំងឺរបស់ខ្លួន ដែលរហូតមកទល់នឹងពេលនេះ កាន់តែមានភាពប្រសើរឡើង ស្របពេលដែលនាងទទួចសុំការ ផ្តល់កម្លាំងចិត្តពីសំណាក់ទស្សនិកជនផងដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អតីតតារាចម្រៀងបាត់បង់សមត្ថភាព ព្រោះតែត្រូវខ្មាន់កាំភ្លើង តាមប្រម៉ាញ់ប្រហាជីវិត ហើយសំណាងល្អជីវិតរបស់នាងថ្លៃ ពុំត្រូវស្លាប់ កញ្ញា ពៅ បញ្ញាពេជ្រ កាលពីប៉ុន្មានថ្ងៃនេះ នាងបានសរសេរបង្ហោះថា «មានតែការអត់ធ្មត់ និងតស៊ូប៉ុណ្ណោះ ដែលអាចធ្វើឲ្យរូបនាងខ្ញុំមានសង្ឃឹម និងឱកាសមានជីវិតជាថ្មីម្តងទៀត។ សុំកំលាំងចិត្តពីបងប្អូន ដែលតែងតែស្រឡាញ់រាប់អាននាងខ្ញុំផងណា រាត្រីសួស្តី បងប្អូន Good night ..»។

សូមបញ្ជាក់ថា កញ្ញា ពៅ បញ្ញាពេជ្រ គឺជាតារាចម្រៀងដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពមួយរូប ក្នុងអំឡុងដើមឆ្នាំ២០០០។ កញ្ញា ត្រូវបានទទួលរងការបាញ់ប្រហារ ប៉ងផ្តាច់ជីវិតលើរូបនាង ដោយគ្មានត្រាប្រណី កាលពីប្រមាណ១០ឆ្នាំមុន នៅចំកណ្តាលរាជធានីភ្នំពេញ។ រហូតមកទល់ពេលនេះ ឃាតករ ប៉ងបាញ់ប្រហារលើតារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ ហាក់នៅតែស្ថិតក្នុងអាថ៌កំបាំង និងមិនត្រូវបានវែកមុខរកឃើញនោះទេ។

សូមរំឭកថា អ្នកច្រៀងស្រីរូបស្រស់ កញ្ញា ពៅ បញ្ញាពេជ្រ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ ត្រូវបានឧក្រិដ្ឋជនពីររូប តាមបាញ់ប្រហារ ពេលនាងចេញពីរថយន្ត នៅចំកណ្តាលទីក្រុងភ្នំពេញ។ ក្រៅពីទទួលទុក្ខធំដោយធ្លាក់ខ្លួនពិការ និងរស់ជាមួយជំងឺមិនអាចព្យាបាលបាន អស់រយៈពេលជិត១០ឆ្នាំមក តារាចម្រៀងដែលកំពុងរស់នៅ ក្នុងពិការភាពរូបនេះ លែងនឹកនាដល់ការស្វែងរកយុត្តិធម៌ទៀត ហើយ ព្រោះថា អ្វីដែលនាងចង់បាននៅពេលនេះ គឺចង់រស់នៅសន្សំតែសុខប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី