លោក Stephen Hawking ដែលត្រូវបានគេស្គាល់ថា ជាអ្នកវិទ្យាសាស្រ្តល្បីឈ្មោះម្នាក់ ពេលនេះលោកបានទទួលមរណភាព ក្នុងវ័យ ៧៦ ឆ្នាំ នេះបើយោងតាមក្រុមគ្រួសាររបស់គាត់បានបញ្ជាក់ ។

អ្នកវិទូជនជាតិអង់គ្លេសរូបនេះ គឺបានសរសេរសៀវភៅវិទ្យាសាស្រ្តជាច្រើន ដែលមានប្រជាប្រិយភាព រួមទាំង A Brief History of Time ថែមទៀតផង ។

សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា គ្រួសាររបស់ លោក Stephen Hawking បាននិយាយថា "យើងមានការព្រួយបារម្ភ និងទុក្ខព្រួយពន់ពេក ដែលឪពុកយើងបានស្លាប់នៅក្នុងថ្ងៃនេះ" ។

នៅអាយុ ២២ ឆ្នាំ លោក Stephen Hawking ត្រូវបានគេវិនិច្ឆ័យឃើញថា គាត់មានជំងឺសរសៃប្រសាទរ៉ាំរ៉ៃ ហើយលោកមានពេលវេលារស់ត្រឹមតែ ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ ។

ជំងឺនេះបានបង្ខំឲ្យគាត់ជិះរទេះរុញ ហើយមានពេលខ្លះកាត់មិនអាចសូម្បីតែនិយាយចេញ ។ ហើយនៅទីបំផុត អ្នកវិទ្យាសាស្រ្តល្បីឈ្មោះ លោក Stephen Hawking បានទទួលមរណភាពក្នុងវ័យ ៧៦ ឆ្នាំ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ ប៊ីប៊ីសុី