CamNews

រូបភាពនៃការបំផ្ទុះគ្រាប់បែកដ៏សាហាវ នៅកណ្ដាលក្រុង​បាកដាត

ប្រទេសអ៊ីរ៉ាក កាលពីម្សិលមិញ បានក្លាយជាទីចាប់អារម្មណ៍របស់ពិភពលោក បន្ទាប់ពីមាន
ករណីបំផ្ទុះគ្រាប់បែកអត្តឃាត​ដោយរថយន្ដ​នៅកណ្ដាលក្រុងបាកដាត។

ករណីខាងលើ​បានកើតឡើងនៅក្បែរភោជ្ជនិយដ្ឋាន និងផ្សារ​មួយកន្លែង​ក្នុង​ខណ្ជ​ Karrada នៃ
រដ្ឋធានី​បាកដាត ប្រទេស​អ៊ីរ៉ាក់ បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ១២៥នាក់ និងអ្នករងរបួស
១៥០នាក់ ក្នុងនោះ មានកុមារ​ចំនួន ២៥នាក់ នេះបើយោងតាមទំព័រ BBC ។ ចំនួនមនុស្សស្លាប់
ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងច្រើនជាងនេះ។

មិនយូរប៉ុន្មាន គ្រាប់បែកទីពីរក៏បានផ្ទុះឡើង នៅទីប្រជុំជននៃជនជាតិ Shiite ភាគខាងជើង​ក្រុង
​បាកដាត បណ្ដាលឱ្យមនុស្ស ៥នាក់ទៀត បាត់បង់ជីវិត។

ប្រភពជាច្រើន​ឱ្យដឹងថា ក្រុមជនវាយប្រហារដោយគ្រាប់បែក បានបំផ្ទុះ​គ្រាប់បែកដែលបាន
បង្កប់ក្នុងរថយន្ត។ ការបំផ្ទុះនេះ ធ្វើឱ្យមានការឆេះឆាប់​យ៉ាងខ្លាំង​នៅតាមដងផ្លូវ បណ្ដាល​ឱ្យ
អាគារជាច្រើនត្រូវខូចខាត។

នៅក្នុង​សេចក្ដីប្រកាសមួយនៅលើប្រព័ន្ធអ៊ីនធឺរណែត ក្រុមរដ្ឋអ៊ីស្លាម​កាលពីម្សិលមិញ​បានចេញ​មុខទទួលខុសត្រូវក្នុងការវាយប្រហារដោយគ្រាប់បែកខាងលើ។

លោក Jan Kubis បេសក​ជនពិសេស​របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ​ប្រចាំប្រទេស
អ៊ីរ៉ាក់ បានហៅទង្វើនេះថា ជា​សកម្មភាពគួរឱ្យខ្ពើមរអើម​មិនធា្លប់មាន​ ដែលធ្វើឡើងទៅលើ​ពល
រដ្ឋ​សាមញ្ញដែលកំពុងរស់នៅដោយ​សុខសាន្ត។ លោកបន្ត​ថា នេះគឺជាអំពើអមនុស្សធម៌​បំផុត។

នេះគឺជាការបំផ្ទុះគ្រាប់បែកអត្តឃាតធំបំផុតនៅប្រទេសអ៊ីរ៉ាក់ ក្នុងឆ្នាំនេះ​។ ករណីនេះ កើតឡើង
បន្ទាប់ពីកងទ័ពអ៊ីរ៉ាក់​បានវាយកាន់កាប់ក្រុង Fallujah ប្រហែលមួយសប្ដាហ៍ ពីដៃ​ក្រុមរដ្ឋអ៊ីស្លាម។
ក្រុមអ្នក​វិភាគឱ្យដឹងថា ក្រុម IS តែងតែប្រើទីក្រុងនេះ​ ធ្វើជា​ឈ្នាន់ ដើម្បីរៀបចំការវាយប្រហារ
នានាទៅលើរដ្ឋធានី​បាកដាត។

ទំព័រ AP ដកស្រង់សំដី​របស់ Karim Sami អាយុ ៣៥ឆ្នាំ ឱ្យដឹងថា ៖ “វាដូចទៅនឹង​គ្រោះរញ្ជួយ​ដី
អ៊ីចឹង។ ពេលបានលឺសម្លេងផ្ទុះ និងភ្លើងផ្សែង​សន្ធោសន្ធៅ ខ្ញុំក៏ប្រញាប់ប្រមូលទំនិញ រត់ត្រឡប់
ទៅផ្ទុះ។ ប៉ុន្តែ ខ្ញុំខ្លាច រហូតដល់មិនហ៊ាន​ឈានជើងទៅមុខ។ ខ្ញុំបានហៅទូរស័ព្ទទៅកាន់មិត្តភ័ក្ដិ
ប៉ុន្តែគ្មានអ្នកណាលើកទូរស័ព្ទខ្ញុំសោះ”។

ញាតិរបស់ជនរងគ្រោះ បានស្រែយំ អាសូរ​ដល់​ជនរងគ្រោះ នៅក្នុងពិធីបុណ្យសពមួយដែលត្រូវ
បានធ្វើឡើងកាលពីម្សិលមិញ នៅឯក្រុង Najaf ភាគខាងត្បូងរដ្ឋធានី បាកដាត។

រីឯសេតវិមានវិញ បានអះអាងថា ទង្វើនេះរបស់ក្រុមរដ្ឋអ៊ីស្លាម កាន់តែធ្វើឱ្យអាមេរិក​មានការប្ដេជ្ញា
ខ្ពស់ ក្នុងការជួយ​ដល់​កងទ័ពអ៊ីរ៉ាក ដើម្បីទប់ទល់នឹងជ្រុលនិយមនេះ៕

ប្រែសម្រួល ៖ បុត្រា