ភ្នំពេញៈ នៅវេលាម៉ោង១៧ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំង នគរបាលប៉ុស្តិ៍ ចាក់អង្រែក្រោម បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលមានឈ្មោះ ង៉ាន សាវង្ស ហៅ ប៊ុក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មាន ទីលំនៅរោងកម្មករ សំណង់ ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ
ពីបទរំលោភសេពសន្ថវ: មានស្ថានទម្ងន់ទោស ( លើកុមារី អាយុ០៦ឆ្នាំ)។

លោក ម៉េង វិមានតារា អធិការរងនគរបាល ខណ្ឌមានជ័យ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ-ស-ក ភេទ ស្រី អាយុ០៦ ឆ្នាំមុខរបរ មានទីលំនៅរោងកម្មករសំណង់ ផ្លូវ៦០ម៉ែត្រ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពដដែលបានបន្តអោយដឹងទៀតថា កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១៨ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ នៅចំណុចក្នុង ទីលំនៅរោងកម្មករសំណង់ ផ្លូវ៦០ម៉ែត្រ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ខណ:ពេលដែលជនរងគ្រោះ ជិះម៉ូតូជាមួយជនសង្ស័យ ចេញពីការដ្ឋានសំណង់ មកកន្លែងស្នាក់នៅវិញ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល