CamNews

ទោះចែកផ្លូវគ្នា យុត្ថារាឆានី និង ចន ចាន់លក្ខិណា ជួបមុខគ្នាផ្ទាល់ៗ រួមគ្នា ផ្តល់ភាពកក់ក្តៅដល់កូនស្រី

ភ្នំពេញ៖ តារាភាពយន្ត ដ៏មានប្រជាប្រិយភាព និងល្បាញល្បីពីរដួង នាអំឡុងចុងទសវត្សរ៍ឆ្នាំ៨០ និង ដើមទស វត្សរ៍ឆ្នាំ៩០ លោក យុត្ថារា ឆានី និងអ្នកនាង ចន ច័ន្ទលក្ខិណា ទោះបីនិស្ស័យស្នេហ៍ត្រូវកាត់ផ្តាច់ទៅហើយក្តី តែ ពួកគេនៅតែព្យាយាមរួមគ្នា ផ្តល់ភាពកក់ក្តៅដល់កូនស្រីជាទីស្រឡាញ់ នាំឲ្យមានការស្ងោចសរសើរយ៉ាងខ្លាំងពី សាធារណជនទូទៅ។

រូបភាពជាច្រើនសន្លឹកបង្ហាញពីផ្អែមល្ហែមរវាងលោក យុត្ថារា ឆានី អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រីសំណព្វ ចិត្តបន្សល់ទុកក្នុងចំណងដៃអាពាហ៍ពិពាហ៍ ត្រូវបានរំលេចឡើងលើទំព័រហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ធលក្ខិ ណា គ្រាដែលពួកគេអញ្ជើញចូលរួមក្នុងពិធីទទួលវិញ្ញាបនបត្រ និង ប័ណ្ណសរសើររបស់កូនស្រី ពីសាលាហ្វូតព្រីន អន្តរជាតិ កាលពីថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ។

រូបភាពបង្ហាញពីភាពផ្អែមល្ហែមប្រៀបដូចស្ថិតក្រោមដំបូលគ្រួសារតែមួយនេះ បានធ្វើមជ្ឈដ្ឋានអ្នកនិយមគាំទ្រលើ វិស័យសិល្បៈ ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះកាយវិការ និងទឹកចិត្ត របស់តារាចាស់វស្សាទាំងពីរដួងនេះ។ ពួកគេ បានហៅកាយវិការនេះថា ជាទំនួលខុសត្រូវមួយដ៏ខ្ពស់ ក្នុងភាពជាឪពុក-ម្តាយ ដែលជាគំរូមួយ ដ៏ល្អសម្រាប់ឪពុក-ម្តាយដទៃទៀត ដែលអស់និស្ស័យជាមួយគ្នា។

ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាលើកថា «ខ្ញុំពិតជាសូមសរសើរដល់ពួកបង ហើយវាពិតជាគំរូមួយដ៏ ល្អ។ បើអស់និស្ស័យជាប្តី-ប្រពន្ធទៅហើយក្តី តែក៏គួរតែរាប់អាន និងបន្តទំនាក់ទំនងគ្នាទៅទៀត ដើម្បីផ្តល់ភាព កក់ក្តៅដល់កូន»។

អ្នកខ្លះទៀត បានលើកឡើងថា «នេះគឺជាគំរូដល់ល្អសម្រាប់ឪពុក-ម្តាយ ដែលលែងលះគ្នា គួរយកគំរូតាមពួកគាត់ មិនអាចបន្តនិស្ស័យជាប្តីប្រពន្ធ តែអាចបន្តនិស្ស័យជាមិត្ត រឺបងប្អូនបាន»។

តែអ្នកខ្លះទៀត ក៏បានបង្ហាញនូវអារម្មណ៍ស្រណោះណាស់ផងដែរនៅពេល ដែលពួកគេឃើញរូបផ្អែមល្ហែមនេះ ហើយ។ ពួកគេបានលើកឡើងថា បើភាពផ្អែមល្ហែម នៅតែអាចកើតមានជាមួយគ្នា ហេតុអ្វីបណ្តោយឲ្យនិស្ស័យ ស្នេហ៍ជាប្តី-ប្រពន្ធ ត្រូវកាត់ផ្តាច់។

ពួកគេ បានបញ្ជាក់ថា ភាពកក់ក្តៅ ដែលលោក យុត្ថារា ឆានី និងអ្នកនាង ចន ច័ន្ទលក្ខិណា ប្រឹងរួមគ្នាផ្តល់ឲ្យកូន ក្នុងគ្រានេះ ទោះវាមានកម្តៅសម្រាប់បេះដូងកូនស្រី ក៏ពិតមែន តែកូនស្រី ដ៏ស្រស់សោភាម្នាក់នេះ បានដឹងយ៉ាង ច្បាស់ថា ឪពុក-ម្តាយ របស់គេ បានបែកបាក់គេទៅហើយ។ ដូច្នេះកម្តៅ ដែលកើតឡើងនាពេលនេះ ក៏មិនដូច កម្តៅ គ្រាពួកគេរស់នៅជុំគ្នាក្រោមម្លប់គ្រួសារតែមួយនោះដែរ។

សូមបញ្ជាក់ថា និស្ស័យស្នេហ៍លោក យុត្ថារា ឆានី និងអ្នកនាង ចន ច័ន្ទលក្ខិណា ដែលមានរយៈពេលជាង១០ឆ្នាំ រហូតបន្សល់នូវចំណងអាពាហ៍ពិ ពាហ៍កូនស្រី ដ៏ស្រស់ស្អាតមួយរូបថែមទៀត បានឈានដល់ការបែកបាក់គ្នាតាម ប្រព័ន្ធតុលាការ នាអំឡុងឆ្នាំ២០១៤កន្លងទៅនេះ។

បន្ទាប់ពីនិស្ស័យស្នេហ៍ជាមួយលោក យុត្ថារា ឆានី ត្រូវបានបញ្ចប់ នាពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ បានភពប្រសព្វជាមួយដៃគូយល់ចិត្តថ្មី ជាអ្នកជំនួញមានទ្រព្បសម្បត្តិគួរសមម្នាក់ គឺលោក ហេង ណារ័ត្ន ហៅហេង ឡុង។

ដៃគូកំដរបេះដូងថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា តែងបានបង្ហាញភាពល្អែម និង ស្និទ្ធស្នាលជាមួយគ្នាបំផុត ហើយពួកគេ ក៏បាននិងកំពុងសាងអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងច្រើន។ ជាពិសេសនៅក្នុងថ្ងៃខួបកំណើត របស់អ្នក នាង ចន ច័ន្ទលក្ខិណា កាលពីខែមិថុនា កន្លងទៅនេះ គូស្នេហ៍ ដែលបានសាងភាពផ្អែមល្ហែមជាមួយគ្នាបានរយៈ ពេលប្រមាណជា ១ឆ្នាំ បានជូនខ្សែកពេជ្រតម្លៃខ្ទង់ម៉ឺនដុល្លារ ជាចំណងដៃ នៃថ្ងៃខួបកំណើតនេះថែមទៀតផង។

ការបែកបាក់របស់អ្នកនាង ចន ច័ន្ទលក្ខិណា និង លោក យុត្ថារា ឆានី ត្រូវបានរង់នូវតិះទៀនរិះគន់យ៉ាងច្រើន ដោយអ្នកខ្លះ បានចោទអ្នកនាង ចន ច័ន្ទលក្ខិណា ថា ស្រឡាញ់មាសពេជ្រ ទើបដោះដៃចោលលោក យុត្ថារា ឆានី ខណៈអ្នកខ្លះទៀត លាតត្រដាងថា មកពីលោក យុត្ថារាឆានី មាននារីថ្មី។

ទោះបីជាយ៉ាងណា គូស្នេហ៍ ដែលត្រូវបានគេធ្លាប់ចាត់ទុកជាគូស្នេហ៍គំរូមួយគូនេះ បានចេញមកបញ្ជាក់ដូចគ្នាថា ការបែកបាក់នេះ មកពីអស់និស្ស័យស្នេហ៍ ហើយចំណងទំនាក់ទំនងរបស់ពួកគេ នៅតែរាប់អានគ្នាដដែល។ ដូច្នេះ តាមរយៈរូបភាពជាច្រើនសន្លឹក ដែលបង្ហាញជូននេះ អាចបញ្ជាក់នូវអត្ថន័យគ្រប់គ្រាន់ ដល់មជ្ឈដ្ឋានទូទៅ ហើយ ក៏ដល់ពេលវេលា ដែលអ្នកសាបព្រោះនូវពាក្យពេចន៍អាស្រូវទាំងឡាយទៅលើពួកគេ ត្រូវបញ្ចប់ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល