មេធាវីរបស់ដើមបណ្តឹងបាននិយាយថា ក្រុមគ្រួសារជនរងគ្រោះដែលបានរងគ្រោះថ្នាក់ បានយល់ព្រមទទួលសំណងចំនួន ៧ម៉ឺនដុល្លារ ពីគ្រួសារអ្នកបើកបរបង្កគ្រោះថ្នាក់ដើម្បីដោះស្រាយបណ្តឹងរដ្ឋប្បវេណី។

លោកស្រីមេធាវី មួង ធនលាភី បាននិយាយថា លោកស្រី ផាត ពៅ ម្តាយរបស់សិស្សមហាវិទ្យាល័យ និងគ្រួសារអ្នកបង្ក យិន ឃុនម៉ី បានពិភាក្សា និងចរចាគ្នាជាច្រើនដង មុននឹងឈានដល់ដំណោះស្រាយនេះ។

លោកស្រី ធនលាភី បាននិយាយថាកាលពីថ្ងៃពុធ លោកស្រី ពៅ បានសម្រេចចិត្តទទួលយកសំណងចំនួន ៧ ម៉ឺនដុល្លារ ដែលពីមុនលោកស្រីបានទាមទារសំណងចំនួន ២០ ម៉ឺនដុល្លារ។

”ភាគីទាំងពីរបានជួបគ្នា ពិភាក្សាអំពីឧបទ្ទវហេតុនិងសំណងដែលកូនក្តីខ្ញុំបានទាមទារ។ ក្រុមគ្រួសាររបស់អ្នកបង្កក៏បានបង្ហាញពីចេតនារបស់ពួកគេក្នុងការសងប្រាក់សំណង។ នៅទីបញ្ចប់ភាគីទាំងពីរបានព្រមព្រៀងគ្នាជាមួយនឹងសំណងនេះ”។

កញ្ញា ឃុនម៉ី អាយុ ១៦ បានគេស្គាល់ថា ឈ្មោះ យិន ម៉ាណា ត្រូវបានចោទប្រកាន់ពីបទបើកបរដោយគ្មានការយកចិត្តទុកដាក់ និងធ្វេសប្រហែស ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានកើតឡើងកាលពីថ្ងៃទី ២៦ ខែមីនា នៅផ្លូវលេខ ២២៨ ក្នុងខណ្ឌទួលគោក។ ឥឡូវនេះនាងកំពុងនៅក្នុងមន្ទីរឃុំរង់ចាំការជំនុំជម្រះ។

កញ្ញា ឃុនម៉ី ប្រឈមមុខនឹងជាប់ពន្ធធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងត្រូវពិន័យជាប្រាក់ ៤. លានរៀល (ប្រហែល ៩៩១ ដុល្លារ) ដល់ ១៥.លានរៀល (ប្រហែល ៣.៧១៩ ដុល្លារ) ៕

ប្រភព ៖ khmertimes