ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុនវិស័យឯកជន វិទ្យាស្ថានអប់រំ អង្គការសមាគម និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលនៅបន្តសកម្មភាពបិទស្ទីកឃ័រ និងចងបដាផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមបង្គោលភ្លើង ដើមឈើ និងទីសាធារណៈ បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភណ្ឌភាពរាជធានីភ្នំពេញ។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ បានលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានណែនាំដល់ម្ចាស់ក្រុមហ៊ុន អាជីវកម្ម វិទ្យាស្ថានអប់រំ អង្គការ សមាគម ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងផ្នែកឯកជនមួយចំនួន ឲ្យបញ្ឈប់ការបិទស្ទ្ទីកឃ័រ ចងបដាផ្សព្វផ្សាយពាណិជ្ជកម្មសេវាកម្ម និងផលិតផល នៅតាមបង្គោលភ្លើង ដើមឈើ បង្គោលចរាចរណ៍ របងអគារ របងការដ្ឋាន ទីសាធារណៈ និងការចែកខិត្តប័ណ្ណតាមភ្លើងស្តុបជាដើម។

ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន សកម្មភាពអនាធិបតេយ្យទាំងនេះ នៅតែបន្តកើតមាន ដែលបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានក្នុងរាជធានីភ្នំពេញ។

ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំជាថ្មីឲ្យក្រុមហ៊ុន និងស្ថាប័នទាំងនោះ ត្រូវចូលរួមសហការ និងត្រូវបកចេញឲ្យអស់នូវស្ទីកឃ័រ និងបដាទាំងនោះក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ក្នុងករណីលោក-លោកស្រីមិនអនុវត្តតាមសេចក្តីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលចុះរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ ហើយនិងប្រមូលវត្ថុតាងទាំងអស់នោះដើម្បីរៀបចំនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់»។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្តី ពុំអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះបានទេ។អាជីវករលក់ដូរនៅរាជធានីភ្នំពេញមួយរូប កញ្ញា ប៉ា វឌ្ឍនា អាយុ ៣៥ឆ្នាំ បានគាំទ្រនឹងចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញ ដោយថា ការបិទស្ទីឃ័រ ឬបដាផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ខ្លួន នៅតាមដើមឈើ បង្គោលភ្លើង និងទីសាធារណៈមួយចំនួននោះ ពិតជាប៉ះពាល់ដល់សោភណ្ឌភាពក្រុងពិតមែន។

កញ្ញាថា៖ «ការបិទស្ទីកឃ័រ ឬចងបដា ឬក៏ការចែកខិតប័ណ្ណតាមភ្លើងស្តុបនោះ ខ្ញុំគិតថា អាចជួយទាក់ទាញ និងបង្កើនផ្នែកសេវាលក់ ឬធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងនោះគេស្គាល់ច្រើន និងងាយស្រួលដល់អ្នកដែលត្រូវការសេវារបស់ពួកគេដែរ ប៉ុន្តែវាក៏ប៉ះពាល់ដល់សោភណ្ឌភាពទីក្រុងរបស់យើង មើលទៅសមដែរ អីចឹងខ្ញុំគិតថាគួរតែមានវិធានការឲ្យពួកគេបកស្ទីរឃ័រ ឬដោះបដាទាំងនេះចេញជាការល្អ» ៕

ប្រភព ៖ khmertimes