ព័ត៌មានអន្តរជាតិ ៖ សាកសពបុរសភេទទី ៣ ដែលត្រូវបានគេសម្លាប់កាត់ក្បាល និងកាត់ជាចម្រៀក នោះត្រូវបានមិត្តស្នាក់នៅរួមផ្ទះ នាទីក្រុង Istanbul ប្រទេសទួរគី គូសបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ គឺជាជនជាតិ ស៊ីរី ដែលត្រូវបានក្រុមអន្ធពាលចាប់រំលោភបូក ។

មិត្តភក្កិជនរងគ្រោះ Muhammad Wisam Sankari គូសបញ្ជាក់ដល់ក្រុមសកម្មជន ការពារសិទ្ធភេទទី ៣(kaosgl.org) ឲ្យដឹងថា ពួកគេរងនូវការគម្រាមគំហែងប្រើអំពើហឹង្សាពីក្រុមបុរសៗនៅក្នុងប្រទេស ទួរគី ។ ម្នាក់ក្នុងចំណោមពួកគេច្រើននាក់ ស្នាក់នៅផ្ទះតែមួយ នាទីក្រុង Istanbul នោះអោយដឹងថា ខ្ញុំខ្លាចជាខ្លាំង។

សេចក្តីរាយការណ៍បញ្ជាក់ថា ជនរងគ្រោះដែលមានឈ្មោះថា លោក Sankari គឺជា ជនភៀសខ្លួន ដែលបានមកដល់ទីក្រុង Istanbul កាលពីឆ្នាំមុន។ សាកសពរបស់ជនរងគ្រោះ ត្រូវបានប្រទះឃើញ នៅភាគកណ្តាលសង្កាត់ Yenikapi កាលពីថ្ងៃទី ២៥ កក្កដា កន្លងទៅនេះ ។ ពាក់ព័ន្ធនឹងករណីមនុស្ស ឃាតលើកនេះ ពុំទាន់មានការចាប់ឃាត់ខ្លួនជនសង្ស័យណាមួយនៅឡើយទេ។

សេចក្តីរាយការណ៍ ពី Kaosgl.org ឲ្យដឹងថាជនរងគ្រោះSankari ព្យាយាមភៀសខ្លួនទៅប្រទេសមួយ ផ្សេងទៀត ខណៈជីវិតរបស់គាត់រងនូវការគម្រាមគំហែង (គ្រោះថ្នាក់) ជាខ្លាំង ។ មិត្តភក្កិស្នាក់នៅរួម ផ្ទះជនរងគ្រោះម្នាក់ដែលមានឈ្មោះថា Rayan អោយដឹងថា មានក្រុមបុរសមួយក្រុមបានចាប់ជម្រិត Sankari យកទៅកាលពី ៥ខែមុន រួចបានប្រើអំពើហឹង្សាលើរូបគេ និងចាប់រំលោភថែមទៀតផង។ ប្រភពដដែលនេះបន្តឲ្យដឹងថា ពួកយើងបានធ្វើសេចក្តីរាយការណ៍ និងប្តឹងទៅដល់ស្នងការប៉ូលីស ប៉ុន្តែគ្មានចំណាត់ការអ្វីជាក់ស្តែងនោះទេ ។

មិត្តភក្កិជនរងគ្រោះម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា Diya នោះ លើកឡើងអោយដឹងថា សូម្បីតែ អង្គការសហប្រជាជាតិ ក៏បរាជ័យក្នុងការការពារ សហគមន៍ភេទទី ៣ នៅក្នុងប្រទេស ទួរគី ដូចគ្នា ដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី