ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា អោយដឹងថា លោកខូចចិត្តជា ខ្លាំង បន្ទាប់ពីមន្រ្តីជាន់ខ្ពស់ សេតវិមាន ត្រូវបានសម្លាប់ អំឡុង បេកសកម្ម ជិះកង់មនុស្សធម៌ ។ ស្ថិតនៅក្នុងវ័យ ៣៤ ឆ្នាំ លោក Jake Brewer បានស្លាប់ បាត់បង់ ជីវិតបាត់ទៅហើយ អំឡុងថ្ងៃ សៅរ៍ចុងសប្តាហ៍កន្លងទៅនេះ អំឡុងការចួលរួម កម្មវិធីជិះកង់ ដើម្បីមនុស្សធម៌ 150-mile Ride to Conquer Cancer ។

តំណែងជា អ្នក ប្រឹក្សា គោល នយោបាយជាន់ខ្ពស់ នា ការិយាល័យ បច្ចេកវិទ្យា លោក Jake Brewer បានបាត់បង់ម្ចាស់ការណ៍ គ្រប់ គ្រង ការជិះកង់របស់ខ្លួន និងត្រូវរងគ្រោះជាខ្លាំង ដោយ សាររថយន្តបុក ។ លោក អូបាម៉ា អោយដឹងថា Jake លះបង់ជាខ្លាំង ជាមួយនឹងអាយុជីវិតរបស់ គាត់ ដោយបានផ្តល់សិទ្ធអំណាច ដល់ប្រជាជន ក៏ដូចជា ធ្វើអោយរដ្ឋាភិបាល មានទំនាក់ទំនង ល្អជាមួយនឹងប្រជាជនថែមទៀតផង ។ លោកមាន ផ្នត់ គំនិត ដ៏អស្ចារ្យ បេះដូងបរិសុទ្ធ និងមិន មាននិន្នាការ ចង់បានត្រលប់វិញ នោះទេ ។ លោក បម្រើការ ដោយជួយជាខ្លាំង ដល់ពលរដ្ឋមូល ដ្ឋានមានសិទ្ធបញ្ចេញមតិជាសាធារណ នៅក្នុង សហគមន៍របស់ពួកគេ ។ គាត់បានលូកដៃចូល កិច្ចការ វិបត្តិជនអន្តោប្រវេសន៍ ខណៈលោក ព្យាយាម ជាខ្លាំង ស្វែងរក ឱកាស សម្រាប់អ្នករាល់ គ្នា ។ ជារឿយៗ ខ្ញុំតែងតែលើកឡើងអោយដឹងថា ក្មេង ជំនាន់ក្រោយៗ នាពេលបច្ចុប្បន្ន គឺមាន ភាពឆ្លាតវៃ គោលដៅច្បាស់លាស់ និងមានលទ្ធភាព សមត្ថភាព ក៏ដូចជា ឆន្ទះ ក្នុងការផ្លាស់ប្តូរ បើធៀបជាមួយ ខ្ញុំបាទ កាលនៅពីក្មេង ។

គួរបញ្ជាក់ថា លោក Brewer មកពីរដ្ឋ Virginia សេចក្តី រាយការណ៍ បញ្ជាក់អោយដឹថា បានបាត់ បង់ម្ចាស់ការណ៍ គ្រប់គ្រង ការជិះកង់របស់លោក នៅ ត្រង់ផ្លូវកោង នារដ្ឋ Maryland សហរដ្ឋអា មេរិក ។ ច្រើនជាងការគូសបញ្ជាក់ ពីលោក អូបាម៉ា ថា លោក ម៉ោងនេះ កំពុងតែខូចចិត្តជាទម្ងន់ ភរិយាជនរងគ្រោះ លោកស្រី Mary Katharine Ham ក៏ បាន ស្តែងចេញនូវអារម្មណ៍ខូចចិត្ត ស្តីពី មរណៈទុក្ខមួយនេះ ដូចគ្នាដែរ ៖ "ខ្ញុំនឹងនឹកគាត់ជារៀងរហូត ច្រើនជាងអ្វីដែលបានខ្ញុំបានដឹងនៅ ពេលនេះ" ។ លោកអូបាម៉ា អោយដឹងថា លោក និ ងភរិយា របស់លោក សូមចូលរួមរំលែកទុក្ខ មរណភាពដ៏ក្រៀមក្រំលើកនេះ ខណៈគ្រួសារ Brewer នៅ តែ មានគ្រួសារមួយដដែល នោះគឺ គ្រួសារ នាសេតវិមាន តែម្តង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី