CamNews

អ្នក​ជំងឺ​ម្នាក់តក់​ស្លុត​ខ្លាំង ពេល​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ខ្លួន មាន​ក្រលៀន​ដល់​ទៅ៤

(ចិន)៖ បុរសជនជាតិចិនម្នាក់ពិតជា មានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលគាត់ដឹងថា ខ្លួនមានក្រលៀន​ដល់ទៅ៤ បន្ទាប់ពីទៅជួបជាមួយគ្រូពេទ្យ ខណៈដែលគាត់មានអាការៈឈឺចាប់ ក្នុងពោះជាខ្លាំង។

Wang Kailian អាយុ​២៨ឆ្នាំ រស់នៅខេត្ត Guizhou បានទៅឲ្យគ្រូពេទ្យពិនិត្យ និងឆ្លុះ X-rays មើលបន្ទាប់ពីគាត់ឈឺពោះខ្លាំង ពេកក៏ស្រាប់តែមានអារម្មណ៍តក់ស្លុត ពេលគ្រូពេទ្យឆ្លុះឃើញគាត់ មានក្រលៀន៤ ដែលមនុស្សទូទៅមានតែ២ប៉ុណ្ណោះ ហើយក្រលៀនដែលដុះដាលលើសនេះ ពិតជាធ្វើឲ្យគាត់រងការឈឺចាប់ណាស់ រហូតដល់ Kailian មិនអាចឈរកើតឡើយ។

ក្រុមគ្រូពេទ្យ បានធ្វើការវះកាត់យកក្រលៀន ដែលដុះលើសនេះចេញ ពីអ្នកជំងឺហើយក៏បានធ្វើឲ្យ Kailian មានសភាពធូរស្រាលដែរ។ សមាជិកក្រុមគ្រួសារ Kailian ធ្លាប់កើតមានអវយវៈចម្លែកបែបនេះ ជាច្រើនមកហើយដូចជា ឪពុកគាត់ ជីដូន និងប្អូនស្រីដែលមានម្រាមដៃលើស និងម្រាមជើងដុះលើប្រអប់ដៃជើង ទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង