CamNews

យុវជន-យុវតី ជនជាតិកំពុង ឈ្លក់វង្វេង ចាយលុយក្នុងក្លឹប កំសាន្តកាឡាក់ស៊ី

រតនគិរីៈ ខេត្តរតនគិរី ស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា មានចំងាយប្រមាណ ជិត៦០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលសំបូរទៅ ដោយបងប្អូនជនជាតិ ភាគតិចជាច្រើនអំបូរ ដូចជាគ្រឹង ទំពួន កាចក់ ច្រាយ កាវ៉ែត ព្នង គួយ ជាដើម។ ដោយមានជីវភាព មានកំរិតនៅឡើយ ពឹងផ្អែកទៅលើរបរកសិកម្ម បរបាញ់សត្វ ផលអនុផលព្រៃឈើ ។ ប៉ុន្តែគេសង្កេត ឃើញ យុវជន យុវតី ក្មេងៗជនជាតិកំពុងឈ្លក់វង្វេង យកលុយមកចាយក្នុងក្លឹបកំសាន្ត ក្នុងទីរួមក្រុងបានលុង នាពេលរាត្រី ភ្លេចខ្លួន ទាំងក្រុមគ្រួសារ ពួកគាត់ មានជីវភាពមានកំរិតនៅឡើយ។

បើតាមក្រុមយុវជន យុវតី ដែលកំពុងឈ្លក់វង្វេងចាយលុយ ក្នុងក្លឹបកំសាន្តកាឡាក់ស៊ី ប្រាប់ឲ្យដឹងថា គ្រឿងស្រវឹងក្នុងហាង នោះមានតម្លៃថ្លៃកប់ពពកដូចជា ស្រាបៀរថូ ១ថូតម្លៃ៥ដុល្លា ស្រាបៀរកំប៉ុង-ដប (ក្នុង១ដប ១កំប៉ុង តម្លៃចាប់ពី៣ដុល្លារ ហូតដល់៥ដុល្លារ) បើប្រៀបធៀបទៅនឹងកន្លែង ក្លឹបកំសាន្តនានា នៅរាជធានីភ្នំពេញឃើញថា ក្លឹបកំសាន្តក្នុងទីរួមក្រុង បានលុងថ្លៃជាង។ ជាងនេះទៅទៀតថៅកែក្លឹបកំសាន្ត កាឡាក់ស៊ីខាងលើនេះ មិនកំណត់អាយុយុវជន យុវតី ដែលចូលកំសាន្តនោះទេ ពោលគឺអោយតែ មានលុយ អាចចូលកំសាន្តសប្បាយបានទាំងអស់ ដោយគ្មានស្ថាប័ន សមត្ថកិច្ចខាងណា ចុះមកធ្វើការត្រួត ពិនិត្យនោះទេ។ គេមិនដឹងថា តើមន្ត្រីសាខាពន្ធដាខេត្តរតនគិរី ចុះប្រពន្ធអាករលើផល ចំណេញពីថៅកែ ក្លឹបកាឡាក់ស៊ីបានប៉ុន្មានោះទេក្នុងមួយខែៗ ។ ជាមួយគ្នានេះដែរអាណាព្យាបាលយុវជន យុវតី (សិស្ស) ក្នុងក្រុងបានលុង សំណូមពរអោយសមត្ថកិច្ចធ្វើការត្រួតពិនិត្យ មើលកូនក្មេងៗតូចៗ មិនទាន់ គ្រប់អាយុ លួចលុយឪពុក ម្តាយមកផឹកស៊ីភ្លេចការរៀនសូត្រ អាចបណ្តាលឲ្យខូចអនាគត់ ព្រោះតែក្លឹបកំសាន្ត ខាងលើនេះ ។

ប្រភពព័ត៌មានដោយឡែកទៀត ប្រាប់ឲ្យដឹងថា ថៅកែក្លឹបកាឡាក់ស៊ីនេះមានខ្នងបង្អែកក្រាស់ណាស់ ដោយជារៀងរាល់យប់ បើកកន្លែងកំសាន្តសឹងទល់ភ្លឺ ប៉ុន្តែសមត្ថកិច្ចចាប់ពីមូលដ្ឋាន រហូតដល់ថ្នាក់លើមិន ដែលឃើញចុះទៅសួរនាំនោះទេ បើទោះបីដឹងថារំខាន ដល់អ្នកដទៃដេកពួនក៏ដោយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល