CamNews

អាមេរិក ផ្តល់ជំនួយ ៤៥ម៉ឺនដុល្លារ សម្រាប់អភិរក្ស ប្រាសាទបាខែង

ភ្នំពេញ ៖ ដើម្បីចូល រួមចំណែក អភិរក្សប្រាសាទ បូរាណខ្មែរ រដ្ឋាភិបាល សហរដ្ឋអាមេរិក ផ្តល់ថវិកាចំនួន ៤៥០ ០០០ ដុល្លាអាមេរិកដល់មូលនិធិ ប្រាសាទ ពិភព លោកសំរាប់អភិរក្សប្រាសាទភ្នំបាក់ខែង ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ នេះបានឲ្យដឹងថា មជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌ របស់ការិយាល័យ កិច្ចការវប្បធម៌ និងអប់រំនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន ៤៥០ ០០០ ដុល្លា អាមេរិក ដល់អង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund) សំរាប់ធ្វើការអភិរក្ស ប្រាសាទភ្នំបាក់ខែងដែលមានចំណាស់តាំងពីសតវត្សទី ១០ សំរាប់ដំណាក់កាលទី ៤។

ប្រាសាទភ្នំបាក់ខែង គឺជាប្រាសាទ ដែលចាស់ជាងគេ ក្នុងសម័យអង្គរ ហើយជាស្ថាបត្យកម្ម ដ៏អស្ចារ្យបំផុត មួយរបស់ពិភពលោក។ ដំណាក់កាលទី ៤ របស់គំរោងនឹងបង្ហើយ ការជួសជុលពេញលេញ ទៅលើចំហៀង ខាងកើតនៃប្រាសាទកណ្តាល ស្របតាមគំរោងប្លង់ជួសជុល ដែលត្រូវបានកំណត់ច្បាស់ នៅដំណាក់កាល មុនៗ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា គំរោងនេះមានបំណង ជំរុញអោយបានច្រើនដល់ចក្ខុវិស័យ នៃផែនការមេ ក្នុងការអភិរក្សប្រាសាទភ្នំបាក់ខែង ដែលត្រូវបានកំណត់នៅឆ្នាំ ២០០៧ បន្ទាប់ពីមានការ ផ្តល់អនុសាសន៍ និងការពិគ្រោះយោបល់ជាមួយអាជ្ញាធរជាតិអប្សារា និងអង្គការ UNESCO ។

តាំងពីឆ្នាំ ២០០៤ មក អង្គការមូលនិធិប្រាសាទពិភពលោកបានទទួលថវិកាជិត ៣ លានដុល្លាអាមេរិក សំរាប់ធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែង។

កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន ៧ ដែលរួមមានប្រទេសប៊ូតាន, បូស្នីនិង Herzegovina, ប្រទេសអេហ្ស៊ីប ហ្សកដានី លីបង់ និងប្រទេសស្រីឡាំងកាដែលបានទទួលជំនួយ នៅក្នុងឆ្នាំសារពើពន្ធ ២០១៥សំរាប់ការ អភិរក្សទីតាំងបូរាណ និងប្រវត្តិសាស្រ្ត តាមរយៈកម្មវិធីជំនួយ ថវិកាខ្នាតធំនៃមូលនិធិឯក អគ្គរដ្ឋទូតសហ រដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល