CamNews

លោក Jose Mourinho បដិសេធថា នឹងមិនបានចូលខ្លួនដេញថ្លៃយកខ្សែការពារ Everton ជាលើកទី ២ទេ

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Chelsea លោក Jose Mourinho បានស្រាយបំភ្លឺប្រាប់ទៅដល់ អ្នកសារព័ត៌​មានពីគម្រោងរបស់ក្លឹបចង់ទិញបន្ថែម កីឡាករខ្សែការពារម្នាក់ទៀត ពីក្លឹប Everton ខណៈដែលគោលបំ​ណង របស់គាត់ បានបរាជ័យរួចម្ដងហើយ ដែលឲ្យតម្លៃកីឡាករត្រឹមតែ ២០ លានផោន ហើយ តម្លៃលក់គឺ ៣០ លានផោន។

លោក Jose Mourinho បានស្រាយបំភ្លឺពីគោលដៅក្លឹបជាបន្ដទៅមុខទៀត ដែលមានបំណងចង់ទិញយកខ្សែ​ការពារ ពីក្លឹប Everton ឈ្មោះថា John Stones។ លោក Mourinho បានថ្លែងឲ្យដឹងថា ក្លឹបគឺមិនទាន់ធ្វើការសម្រេចចិត្ដដេញថ្លៃកីឡាករនេះជាលើកទី ២នោះទេរហូតមកទល់ពេលនេះ ហើយគម្រោងទៅមុខទៀត ក៏មិនប្រាកដថាក្លឹបនឹងទិញបន្ថែមទៀតដែរ ព្រោះឥលូវ Chelsea ក៏មានកីឡាករមានសមត្ថភាពគ្រប់​គ្រាន់ ផងដែរ បើទោះបីជាលក់កីឡាករ​ Filipe Luis ទៅឲ្យ Atletico Madrid ហើយក៏ពិតមែន ។ ពាក្យសម្ដីនេះត្រូវបានថ្លែងឡើង ក្រោយពីក្រុម Chelsea ត្រូវ ចាញ់ក្រោមដៃក្រុម New York Red Bulls ត្រឹមលទ្ធផល 4-2 ក្នុងព្រឹត្ដិការណ៍ Internatonal Champoins Cup ។

ប្រភពព័ត៌មានកន្លងមកបានបង្ហាញថា លោក Jose Mourinho បានរៀបចំកញ្ចប់ថវិការទី ២ ដើម្បីដេញថ្លៃ​កីឡាករម្នាក់នេះគឺ​មានចំនួន ២៦ លានផោន ប៉ុន្ដែត្រូវលោក Roberto Martinez មិនយល់ព្រមដដែល ព្រោះតម្លៃលក់កីឡាករម្នាក់នោះគឺ ៣០ លានផោន ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ espnfc