អាមេរិក៖ ប៉ុន្មានថ្ងៃមកនេះ តារាចម្រៀងដ៏ល្បីល្បាញ Taylor Swift និងមិត្តប្រុស DJ Calvin Harris បានបង្ហោះ រូបភាពដ៏ផ្អែមល្ហែម ពេលទៅដើរលេងជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រច្រណែន ដោយដើរកាន់ដៃសើចសម្លឹងមុខគ្នា ពេល ចេញពីភោជនីយដ្ឋានមួយ។ គេក៏មិនអាចដឹងថា ទំនាក់ទំនង ស៊ីជម្រៅប៉ុណ្ណាទេ រវាងគូស្នេហ៍តារាមួយគូនេះ ប៉ុន្តែ ព័ត៌មានមួយ បានឲ្យដឹងថា តារារូបស្រស់ ម្ចាស់បទ«Bad Blood » រូបនេះ ចង់បានកូនពីរនាក់ជាមួយ មិត្តប្រុស Calvin Harris។ មិនត្រឹមតែប៉ុណ្ណោះ នាងចង់ឲ្យ ដឹងពីគ្រប់ទំនាក់ទំនង ដ៏ផ្អែមនេះទៀតផង ។

សារព័ត៌មាន Hollywood Life ក៏បានឲ្យដឹងថា តារាចម្រៀងវ័យ ២៥ឆ្នាំTaylor និង Calvin ធ្លាប់និយាយកំប្លែង ជា ញឹកញយថា ពួកគេចង់បានកូន ថែមទាំងនិយាយថា គ្មានអ្វីគួឲ្យខ្លាចក្នុងការបង្កើត គ្រួសារមួយទេ ហើយនាងអាច ក្លាយជាម្តាយគេ នៅថ្ងៃណាមួយក៏មិនដឹង ព្រោះមិនមែនជារឿងចំឡែក ដោយសារ Taylor Swif ធ្លាប់ចំណាយ ពេលជាច្រើន ជាមួយកូនចិញ្ចឹម របស់នាង Leo Thomas ។

ប្រភពជិតស្និទ្ធបានប្រាប់Hollywood Lifeថា ពេលTaylor Swift មានកូន នាងនឹងសម្រាកពីសិល្បៈ និងចំណាយ ១០០%នៃពេលវេលារបស់ មើលថែកូនដូចម្តាយរបស់នាង មើលថែនាងនិងបងប្រុស ។ កន្លងមកធ្លាប់មានព័ត៌មាន ចចាមអារ៉ាមថា Taylor Swift មានគម្រោងរៀបការ នៅឆ្នាំ២០១៦ និងចាប់ផ្តើមបង្កើតគ្រួសារ មួយពេលនាង អាយុ ៣០ឆ្នាំ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល