(តូក្យូ)៖ គ្រប់គ្នាធ្លាប់តែលឺអំពីការកែច្នៃឡើងវិញនូវសារធាតុប្លាស្ទិច, លោហៈ, និងក្រដាសជាដើម ប៉ុន្តែនាពេលនេះក្រុមហ៊ុនឈ្មោះថា Jeplan របស់ប្រទេសជប៉ុនកំពុងខិតខំព្យាយាមដើម្បីធ្វើការចម្រាញ់យកជាតិសរសៃកប្បាស ចេញពីសម្លៀកបំពាក់ដែលគេបោះបង់ចោល ហើយបំលែងវាទៅជាឥន្ធនៈវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃបាងកកប៉ុស្តិ៍ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។

ការកែច្នៃខាងលើនឹងក្លាយជារឿងដ៏អស្ចារ្យមួយ ដោយសារតែសម្លៀកបំពាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលផលិតឡើងជារៀងរាល់ឆ្នាំ ភាគច្រើនចុងក្រោយនឹងស្ថិតនៅវាលគំនរសំរាម និងនៅកន្លែងសម្រាប់ដុតកម្ទេចចោល។ យោងតាមក្រុមហ៊ុន Jeplan សម្លៀកបំពាក់អេតចាយទម្ងន់មួយតោន អាចបង្កើតសារធាតុអេតាណុលប្រមាណ ៧០០លីត្រ ដែលអាចជួយសន្ចំសំចៃធនធានធម្មជាតិដូចជាដីនិងទឹកដែលអាចប្រើប្រាស់ក្នុងការដាំដុះស្បៀងអាហារបានយ៉ាងច្រើន។

ម៉្យាងវិញទៀតក្រុមហ៊ុនដដែលនេះ កំពុងសាងសង់រោងចក្រមួយកន្លែងស្ថិតនៅលើកោះគ្យូស៊ូ (Kyushu) ភាគខាងត្បូងប្រទេសជប៉ុន ដែលអាចនឹងចាប់ផ្តើមប្រតិបត្តិការនៅពាក់កណ្តាលឆ្នាំនេះ ហើយវាមានសមត្ថភាពទទួលបន្ទុក ធ្វើការកែច្នៃសម្លៀកបំពាក់ទម្ងន់ ២,០០០តោនបានក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថាក្រុមហ៊ុនខាងលើបានសហការជាមួយ សកលវិទ្យាល័យអូសាកា (Osaka) ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកែច្នៃសរសៃកប្បាសចេញពីសម្លៀកបំពាក់នេះ។ ក្រុមហ៊ុន Jeplan បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួនតាំងពីឆ្នាំ២០១០ រហូតមក ដោយធ្វើជាអ្នកពិគ្រោះយោបល់ពាក់ព័ន្ធបញ្ហានៃការកែច្នៃឡើងវិញផ្សេងៗសម្រាប់អតិថិជនដូចជាក្រុមហ៊ុន Mitsubishi និង NTT DoCoMo ជាដើម៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី