CamNews

ពិតជាខ្លាំងមែន រុស្ស៊ី ថា នឹងអភិវឌ្ឍន៍កងកម្លាំងនុយក្លេអ៊ែរ​នៅឆ្នាំ២០១៧​រហូតទាល់តែសត្រូវ​ញញើតលែងហ៊ាន

(មូស្គូ)៖ អនុរដ្ឋមន្រ្តីការពារជាតិនៃប្រទេសរុស្ស៊ី បានអះអាងថា ការអភិវឌ្ឍកងកម្លាំង​ប្រើប្រាស់​អាវុធនុយ​ក្លេអ៊ែរ​ជាយុទ្ធ​សាស្រ្តរុស្ស៊ី (SNF) នៅក្នុងឆ្នាំ២០១៧ នឹងត្រូវបង្កើនឲ្យ​ដល់កំរិតមួយ ដែល​ធានាបានថា​ពុំមានការឈ្លានពាន​ណាមួយ ហ៊ានធ្វើឡើងមកលើ​ប្រទេសរុស្ស៊ីនោះឡើយ​នាពេលអនាគត។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងជំនួបជាមួយបណ្តាមន្រ្តីបេសកជនយោធាបរទេសលោក វ៉ាលើរី ចឺរ៉ាស៊ីម៉ូវ (Valery Gerasimov) បានលើកឡើងដូច្នេះថា «នៅក្នុងឆ្នាំ​២០១៧ខាងមុខ​យើងនឹង​បន្តការអភិវឌ្ឍ​នៃកងកម្លាំងប្រដាប់​អាវុធរុស្ស៊ី ហើយពួកយើងនឹងផ្តោត​ការយកចិត្តដាក់ជាពិសេស​ ទៅលើការ​​បង្កើន​​សមត្ថភាព​នៃកងកម្លាំង SNF ឲ្យដល់​កំរិតមួយ​ដែលអាច​ធានាបានថា​បច្ចាមិត្តទាំងឡាយ ដែលមានបំណងឈ្លានពាន​ប្រឆាំងសហព័ន្ធរុស្ស៊ី ក៏​ដូច​ជា​សម្ព័ន្ធ​មិត្តរបស់​ទីក្រុងមូស្គូ នឹងញញើតមិនហ៊ានសូម្បីតែគិត»។

គួរបញ្ជាក់ដែរថា​មេបញ្ជាការកងកម្លាំង​ប្រើប្រាស់មីស៊ីល​ជាយុទ្ធសាស្រ្ត (SMF) លោកឧត្តមសេនីយ៍ឯក ស៊ីហ្គៃ ការ៉ាកាយេវ (Sergey Karakayev) ក៏បានគូសបញ្ជាក់ផងដែរ​ថា​ កងកម្លាំង SNF (Strategic Nuclear Forces) គឺជាអ្នកធានា និងការពារសន្តិសុខជាតិ​ក៏ដូចជា​ឯករាជ្យភាព​​​នៃគោលនយោបាយរបស់​ប្រទេសរុស្ស៊ី នៅចំស្ថានភាពភូមិសាស្រ្ត​នយោបាយដ៏ក្តៅគគុកដូច​សព្វថ្ងៃនេះ៕

ប្រភព ៖ អ័រតេ