CamNews

លោក Ed Sheeran ឈ្នះពានរង្វាន់ GRAMMY ប៉ុន្តែបែជា...

លោក Ed Sheeran តារា​ចម្រៀង និង​អ្នក​និពន្ធ​ទំនុក​ច្រៀង បាន​ឈ្នះ​ពាន​រង្វាន់​សម្រាប់ 'Best Pop Solo Performance' លើ​ដៃ​គូប្រកួត​ស្រីៗទាំង​អស់ ប៉ុន្តែ​បែប​ជា​ទទួល​បាន​ការ​មិន​ពេញ​ចិត្ត​ទៅ​វិញ។​

លោក Sheeran ដែល​ពុំ​មាន​វត្តមាន​នោះ បាន​ឈ្នះ​ពាន​រង្វាន់​សម្រាប់​បទ​ចម្រៀង ‘Shape Of You’ លើ​ដៃ​គូ​ប្រកួត​ដូច​ជា Kesha, Kelly Clarkson, Lady Gaga និង​ Pink។​

ស្រប​ពេល​នោះ​ដែល មាន​អ្នក​ទស្សនា​មួយ​ចំនួន​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ ហើយ​បាន​សរសេរ​វា​ទៅ​លើ​បណ្តាញ​សង្គម Twitter។ ពួក​គេ​គិត​ថា​ពាន​រង្វាន់​នោះ​គួរ​តែ​បាន​ទៅ​លើ​ កញ្ញា Kesha វិញ។​

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម Twitter ម្នាក់​បាន​សរសេរ​ថា៖ «ខ្ញុំ​មិន​យល់​ថា​ ហេតុ​អ្វី​បាន​ជា Ed Sheeran ឈ្នះ 'Best Pop Solo Performance' ពី​ Kesha ទៅវិញ។ នាង​បានបង្កើត​បទ​ចម្រៀង​ដែល​និយាយ​ពី​ការ​យក​ឈ្នះ​លើ​ការ​រំលោភបំពាន​ផ្លូវ​ភេទ»។

ចំណែក​ឯ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម Twitter ម្នាក់​ទៀត​បាន​បន្ថែម​ថា៖ « Kesha បាន​ធ្លាក់​ក្នុង​នរក ហើយ​ត្រឡប់​មក​វិញ ដើម្បី​ចេញ​បទ Praying តែ​បាន​ជា​ធ្លាក់​ទៅ​លើ​បទ​ចម្រៀង​របស់​ Ed Sheeran ដែល​និយាយ​អំពី​ការ​ចូល​ចិត្ត​របស់​គាត់​លើ​រាង​កាយ​របស់​ស្រ្តី​ទៅ​វិញ»។​

តើ​អ្នក​យល់​យ៉ាង​ណា​ដែរ?

ប្រភព៖ NME