CamNews

មិន​ធម្មតា​មែន ! ស្ត្រី​វ័យ​២៩ឆ្នាំ​ មាន​កូន​ស្រី​ដល់​ទៅ១៤​នាក់ នៅប្រាថ្នា​យក​កូន​ប្រុស​​ ថែម​ទៀត

(អាមេរិក)៖ នាង Augustina Higuera អាយុ២៩ឆ្នាំ រស់នៅរដ្ឋ​តិចសាស់ ជាស្ត្រីវ័យក្មេង ដែលមានកូនស្រី រហូតដល់ទៅ១៤នាក់ ប៉ុន្តែទោះបីជាកូន ច្រើនលើសលប់បែបនេះទៅហើយក្តី ក៏នាងនៅតែចង់បន្ត​មានកូនប្រុសទៀត ព្រោះតែក្នុងគ្រួសារមិនទាន់មាន កូនប្រុសនៅឡើយ។

នាង Higuer​a ស្រឡាញ់កូនស្រីទាំងអស់ របស់នាងណាស់ ទោះបីជានាងនិងប្តី ប្រាថ្នាចង់បានកូនប្រុស ម្នាក់ទៀតក៏ដោយ ហើយនាងនៅតែតាំងចិត្ត ចង់​បានកូនប្រុស ដើម្បីសម្រេច​បំណងរបស់ខ្លួន និងស្វាមីអាយុ៣០ឆ្នាំ គឺលោក Jose ដោយអ្នកទាំងពីរសន្សំប្រាក់ មួយខែៗយ៉ាងហោច​ណាស់ ក៏ឲ្យបាន​ ៧,៥០០ដុល្លារដែរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសា រដែលមានកូនច្រើន។

Higuer​a រៀបការនៅ​អាយុ១៧ឆ្នាំ ជាមួយស្វាមី ដែលតាមច្បាប់ក្នុងប្រទេស គឺនារីដែលមានអាយុ១៤ឆ្នាំឡើង ទៅអាចរៀបការបាន ប្រសិនជាឪពុកម្តាយយល់ព្រម ហើយបន្ទាប់ពីរៀបការរួច នាងនិងស្វាមីក៏សម្រេចយកកូនច្រើន តែម្តង ដោយមិនកំណត់ឡើយ តែមិនសំណាង អ្នកទាំងពីរមិនមានកូនប្រុស ម្នាក់សោះ បែរជាមានកូនស្រីទាំងអស់ និងកូនភ្លោះដល់ទៅពីរគូទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង