(ប៉ៃលិន)៖ ជនសង្ស័យម្នាក់ ត្រួវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទូលល្វា ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ញឹម ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ពីបទលួច ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន។ ការឃាត់ខ្លួនជនសង្ស័យនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន។

លោក ឡេង ឈីម អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ ក្រុងប៉ៃលិន បានឲ្យដឹងថា នារសៀលថ្ងៃទី១ វិច្ឆិកានេះថា ក្រោយពីកម្លាំងជំនាញ ទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ថាមានករណីចោរចូលក្នុងផ្ទះលួចទូរស័ព្ទ ពេលនោះកម្លាំងរបស់លោក បានចេញប្រតិបត្តិការភ្លាមៗ ប៉ុន្ដែជនសង្ស័យតាមរត់គេចខ្លួន ក្នុងព្រៃក្បែរផ្ទះបំរុងយកទូរស័ព្ទយកទៅលក់។

លោកអធិការរង បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ នាង រ៉ា អាយុ២៧ឆ្នាំ ហើយជនសង្ស័យនេះ ធ្លាប់ជាប់ពន្ធនាគារ២លើក និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដ៏សកម្មទៀតផង។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញដកហូតបានទូរស័ព្ទ ២គ្រឿង ម៉ាកiPhone6 និងម៉ាក Icall ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រួវបានកម្លាំងសមត្ថកិច្ចជំនាញក្រុងប៉ៃលិន រៀបចំសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការបន្ត រីឯទូរស័ព្ទដៃ២គ្រឿង សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់ដើមវិញហើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី