គ្រោះថ្នាក់ ៖ វិស្វករវ័យ ៧២ ឆ្នាំដែលបានចូលនិវត្តន៍ហើយនោះ សំណាងជាខ្លាំង ដែលលោកមិន បានមានវត្តមាននៅក្នុងរថយន្តរបស់ខ្លួន ចំពេលដែលមាន ហេតុការណ៍រន្ធត់ ផ្ទុះ Powerbank (ដុំសាកថ្មចល័ត) បង្កជាភ្លើងឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ ។

លោកតាវ័យ ៧២ ឆ្នាំដែលមានឈ្មោះថា Tan Heng Swee ឲ្យដឹងថា មានហេតុការណ៍ គ្រោះថ្នាក់ ផ្ទុះ Powerbank នៅរសៀលថ្ងៃសៅរ៍កន្លងទៅនេះ នៅពេលដែលលោកតាសំចតរថយន្ត នៅឯ សមគម Old Frees Association នៃស្រុក NIBONG TEBAL រដ្ឋ Penang ប្រទេស ម៉ាឡេស៊ី រួចទៅ ទទួលអាហារថ្ងៃត្រង់ ជាមួយនឹងភរិយាលោកតា ដែលមានវ័យ ៦៧ ឆ្នាំហើយនោះ មានឈ្មោះថា លោកយាយ Alice Tan ។ រយៈពេល ១ម៉ោងក្រោយ ក្រុមការងារសន្តិសុខទីតាំងចំណតរថយន្ត បានស្ទុះរត់សំដៅមករកលោកតា ដោយបានប្រាប់លោកតាឲ្យដឹងថា មានភ្លើងឆាបឆេះចេញពីក្នុង រថយន្ត ភ្លាមៗនោះ លោកតា ក៏សំដៅទៅកាន់រថយន្ត និងបានពន្លត់ភ្លើងដែលបានឆាបឆេះនោះ បានទាន់ពេលវេលា។ ហើយអ្វីដែលគេបានដឹងជាក់ស្តែង នូវមូលហេតុនៃអគ្គីភ័យឆេះពីក្នុងរថយន្ត នោះគឺ បណ្តាលមកពីការផ្ទុះ Powerbank ។

សម្តីលោកតា Tan Heng Swee ដែលជាសាម៉ីខ្លួនឯងផ្ទាល់នោះឲ្យដឹងថា ខ្ញុំមានជំនឿជាក់ថា អាកាសធាតុក្តៅទើបបណ្តាលអោយមានការផ្ទុះ Powerbank ជាសំណាងល្អ ពុំមាននរណាម្នាក់រង របួស។ ក្រោយមកទៀត សាររបស់លោកតា មានទទួលភាពល្បីល្បាញជាខ្លាំង នៅតាមបណ្តាញ សង្គមក្រោយគ្រោះថ្នាក់ខាងលើ ដោយលោកតា សរសេរ Status បង្ហោះជាសាធារណៈ តាម បណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា បើសិនជាអាច ហាមទុក Device អេឡិចត្រូនិច ជាពិសេស Powerbank នៅក្នុងរថយន្ត បើមិនចង់មានបញ្ហាប្រឈមណាមួយកើតឡើង ការពារបានទាំងព្រម ការពារពីចោរលួច និងការពារពីការផ្ទុះឆេះ ៕

ប្រែសម្រួលដោយ ៖ តារា

ប្រភព ៖ អាស៊ីវ័ន