ភាគច្រើនការមករដូវមិនទៀង គឺជាផ្នែកមួយនៃការប្រែប្រួលអ័កម៉ូន ដែលអាចកើតមានឡើង នៅពេលអ្នកនៅវ័យជំទង់។ នៅពេលអ្នកមានអាយុច្រើនបន្ដិច វដ្ដរដូវរបស់អ្នក នឹងប្រែជាមកទៀងទាត់វិញ ។

ពេលខ្លះ ការមករដូវមិនទៀង អាចបណ្ដាលមកពីឱសថមួយចំនួយ ដែលយើងទទួលទាន ការហាត់ប្រាណលើសកំណត់ រាងកាយស្គមពេក ឬធាត់ពេក ឬពុំបានទទួលទានជាតិកាល់ឡូរីគ្រប់គ្រាន់ ។

អតុល្យភាពអ័កម៉ូន ក៏អាចបណ្ដាលឱ្យរដូវមកមិនទៀងដែរ ។ ជាឧទាហរណ៍ កម្រិតអ័កម៉ូនទីរ៉ូអ៊ីត ទាបពេក ឬក៏ខ្ពស់ពេក ក៏បណ្ដាលឱ្យមានបញ្ហារឿងមករដូវមិនទៀងនេះដែរ ។ ក្មេងស្រីខ្លះ មាន Androgen ច្រើន ជាអ័កម៉ូនមួយប្រភេទ ដែលបណ្ដាលឱ្យដុះរោមលើមុខ ចង្ការ ទ្រូង និងពោះ ។ អ័កម៉ូន Androgen ច្រើន ក៏អាចធ្វើឱ្យក្មេងស្រីឡើងគីឡូ និងមករដូវមិនទៀងដែរ ។ ក្មេងស្រី ដែលមានផ្ទៃផ្ទះ នឹងមិនមករដូវឡើយ ៕

ពិនិត្យឡើងវិញដោយ៖ វេជ្ជបណ្ឌិត Robyn R. Miller

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Kidshealth