គ្រាន់តែចង់ឱ្យស្បែកមុខរបស់អ្នកស្រស់ស្អាតរាល់ថ្ងៃ មិនមែនជារឿងលំបាកទេ ម៉ាស់បិទមុខធម្មជាតិពីរប្រភេទនេះ នឹងជួយបង្កើនប្រសិទ្ធភាពកម្ចាត់មុន និងស្នាមអុជខ្មៅ និងធ្វើឱ្យស្បែកមុខរបស់អ្នកទន់រលោង និងមានសំណើម។ បើចង់ឱ្យស្បែករបស់អ្នក ស្រស់ស្អាត និងមានសុខភាពល្អ ឬគ្រាន់តែចង់បានស្បែកទន់ មកសាករូបមន្ដម៉ាស់បិទមុខនេះលមើល៎។

១. ម៉ាស់ផ្សំពីក្រូចឆ្មារ យ៉ាអួ និងទឹកឃ្មុំ

យ៉ាអួនឹងធ្វើឱ្យស្បែករបស់អ្នកមានសំណើម ចំណែកឯទឹកឃ្មុំវិញ នឹងផ្ដល់ឱ្យស្បែកនូវសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម វីតាមីន និងសារធាតុរ៉ែ ។ ដោយឡែក ក្រូចឆ្មារ មានផ្ទុកនូវវីតាមីន C ដែលជាសារធាតុប្រឆាំងអ៊ីកស៊ីដកម្ម ដ៏មានប្រសិទ្ធភាពបំផុត។

វិធីធ្វើ

លាយទឹកឃ្មុំមួយស្លាបព្រាបាយ ជាមួយយ៉ាអួធម្មជាតិ និងទឹកក្រូចឆ្មារ ១០ ទៅ ១២ ដំណក់

ច្របល់គ្រឿងផ្សំទាំងអស់ឱ្យចូលគ្នាសព្វ រួចលាបទៅលើមុខរបស់អ្នក ទុកចោលរយៈពេលកន្លះម៉ោង

បន្ទាប់មកលាងជម្រះដោយទឹកក្ដៅឧណ្ហៗ

២. រូបមន្ដទឹកឃ្មុំ លាយជាមួយទឹកដោះគោ

ដោយគុណសម្បត្ដិនៃទឹកដោះគោនេះ ស្បែករបស់អ្នក នឹងមានសំណើមល្អ។ ម្យ៉ាងទៀត ទឹកដោះគោ ផ្ដល់រំញោចបែបធម្មជាតិ ដល់ការផលិតចេញខូលេជែន(Collagen) នៅក្នុងស្បែក ។ វាល្អប្រសើរ ក្នុងការកម្ចាត់ជាតិកខ្វក់ពីស្បែកមុខរបស់អ្នក ។ អ្វីដែលពិសេសថែមទៀតនោះ វាមានប្រសិទ្ធភាពលាងសម្អាត ធ្វើឱ្យរន្ធញើសរបស់អ្នកជិតល្អ(បង្រួមរន្ធញើស) និងមិនធ្វើឱ្យស្បែកមុខបញ្ចេញជាតិខ្លាញ់ច្រើនលើសលុប។

របៀបធ្វើ

គ្រឿងផ្សំ ដែលអ្នកត្រូវការសម្រាប់ធ្វើរូបន្ដនេះ គឺ ម្សៅទឹកដោះគោមួយស្លាបព្រាបាយ ទឹកឃ្មុំមួយស្លាបព្រាបាយ និងស៊ុតចំណែកពណ៌សមួយគ្រាប់

ច្របល់គ្រឿងផ្សំចូលគ្នាឱ្យសព្វ និងលាបលើផ្ទៃមុខរបស់អ្នក

១៥ នាទីក្រោយ លាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ

Admin ជឿថា ក្រោយពីសាក រូបមន្ដធម្មជាតិទាំងនេះហើយ ស្បែករបស់បងប្អូនស្រីៗ ប្រាកដជាស្អាត មានសំណើម និងទន់រលោងមិនខាន។ តោះ សាកវាទាំងអស់គ្នា !!!!!!!!!!

អត្ថបទ៖ សារ៉ាត

ប្រភព៖ steptohealth