(ភ្នំពេញ)៖ នៅសល់រយៈពេលតែ ១២ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ ដែលនឹងមានវត្តមាន ចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងនោះ នឹងចាប់ផ្ដើមហើយ។ ប៉ុន្ដែព្រឹត្តិការណ៍ កីឡាជាប្រវត្តិសាស្ដ្រនេះ មុនមកដល់នៅថ្ងៃទី១៣ ខែតុលា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញ នូវវីដេអូខ្លីមួយ (Trailer) ដើម្បីបង្ហាញពីភាពអស្ចារ្យ និងអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើនកុះករដោយគ្មានការ លក់សំបុត្រអ្វីឡើយ។

ការប្រកួតកីឡាជាតិ ជាប្រវត្តិសាស្រ្ដនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ដោយមានកីឡា ១៥ប្រភេទត្រៀមចូលរួម ដូចជាកីឡាអត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់គុនខ្មែរ បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ បាល់ទះ ប៉េតង់ ល្បុក្កតោ កាយសម្ព័ន្ធ និងកីឡាសូរិនហ្សិកាំប៉ូ ដើម្បីជាការដក ស្រង់បទពិសោធន៍ពីការរៀបចំ ព្រឹត្តិការណ៍ស្ដង់ដាអន្ដរជាតិនេះ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ប៉ុន្ដែអ្វីដែលរឹងតែពិសេសនោះ គឺពិធីបើកការប្រកួតផ្លូវការនាថ្ងៃទី២៨ ខែតុលា និងពិធីបិទនៅថ្ងៃទី០៥ ខែវិច្ឆិកា ដែលធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នឹងមានការរៀបចំ មហាព្រឹត្តិការណ៍នេះដ៏អស្ចារ្យជាមួយ នឹងការប្រគំតន្ដ្រីសម័យ ដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗ លោក ព្រាប សុវត្ថិ, លោក ខេមរៈ សេរីមន្ដ, កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា មាស សុខសោភា។ ពិសេសគឺការបំពាក់ដោយភ្លើងពណ៌ អមដោយបទភ្លេង រួមទាំងការបាញ់កាំជ្រួច ដោយយកលំនាំតាមការរៀបចំព្រឹត្តិការណ៍ SEA Games កន្លងទៅទៀតផង។

តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដែលជំរុញឲ្យមានព្រឹត្តិការណ៍នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងពិធីបើក-បិទ ក៏ដូចជាតាមដានការប្រកួតឲ្យបានច្រើនកុះករ ព្រោះនេះគឺជាព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាន និងជាការប្រកួតពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ។

សូមទស្សនាវិដេអូ Trailer រយៈពេល ១នាទី ដែលផ្ដល់ឲ្យដោយ NOCC ដូចខាងក្រោម៖

<object width="480" height="380" data="http://www.youtube.com/v/8Kxf7xN3ck0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/8Kxf7xN3ck0&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាសុី